Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្ដេចពញាចក្រី ហេង សំរិន សូមផ្ញើសារជូនពរសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០១៨

28-12-2017 11:20

(ភ្នំពេញ)៖ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ឆ្នាំ២០១៨នាពេលខាងមុខនេះ សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា បានផ្ញើលិខិតជូនពរ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ក្នុងលិខិតរបស់សម្តេចពញាចក្រី ហេង សំរិន ផ្ញើជូនសម្តេចតេជោ ហ៊ុន សែន បានសរសេរថា «ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ឆ្នាំ២០១៨ ខ្ញុំមានសេចក្ដីសោមនស្សរីករាយ សូមគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូម​ជូននូវសព្ទសាធុការពរជ័យ បវរសួស្ដី សិរីមង្គល វិបុលសុខមហាប្រសើរជូនចំពោះ សម្ដេចតេជោ នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា សូមទទួល​បាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួនខ្លាំងក្លា បញ្ញាញាណវាងវៃ អាយុយ៉ឺនយូរ ដើម្បីបន្ដដឹកនាំប្រទេសកម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍរីកចម្រើន​ប្រកបដោយនិរន្ដរភាព និងភាពសម្បូរសប្បាយរុងរឿងរហូតតរៀតទៅ»

សូមអានលិខិតជូនពរ របស់សម្តេចពញាចក្រី ហេង សំរិន ផ្ញើជូនសម្តេចតេជោ ហ៊ុន សែន៖