Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ផ្ញើលិខិតជូនពរ សម្ដេច​វិបុលសេនាភក្ដី សាយ ឈុំ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ឆ្នាំ២០១៨

28-12-2017 11:16

(ភ្នំពេញ)៖ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ឆ្នាំ២០១៨នេះ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា បានផ្ញើលិខិតជូនពរ ជូនចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃកម្ពុជា។

ក្នុងលិខិតរបស់សម្តេចពញាចក្រី ហេង សំរិន ផ្ញើជូនសម្តេចវិបុលសេនាភក្តី សាយ ឈុំ បានលើកឡើងថា «នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ឆ្នាំ២០១៨នាពេលខាងមុខនេះ ខ្ញុំមានសេចក្ដីសោមនស្សរីករាយ សូមជូននូវសព្ទសាធុការពរជ័យ បវរសួស្ដី សិរីមង្គល វិបុលសុខ មហាប្រសើរជូនចំពោះ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសាភា សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួនខ្លាំងក្លា បញ្ញាញាណវាងវៃ អាយុយ៉ឺនយូរ ដើម្បីបន្ដដឹកនាំស្ថាប័នព្រឹទ្ធសភា ឲ្យសម្រេចបាននូវជោគជ័យថ្មីៗថែមទៀត ក្នុងការរួមចំណែកលើកកម្ពស់នីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រទេសជាតិ ប្រកបដោយនិរន្ដរភាព និងភាពសម្បូរសប្បាយរុងរឿងតរៀងទៅ»។

ជាថ្មីម្តងទៀត សូមឧទ្ទិសបួងសួង ដល់គុណព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក សូមប្រសិទ្ធពរ បវមហាប្រសើរជូន សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ និង លោកជំទាវ ព្រមទាំងបុត្រា-បុត្រី ចៅប្រុស-ចៅស្រី សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕