(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ (ផ្សាយថ្ងៃចន្ទ ដល់ថ្ងៃសុក្រ នៅវេលាម៉ោង៧៖០០យប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, កញ្ញា យ៉ង់ សក្គុណា, លោក ហួន លីហួ លោក អាន គន្ធធារ៉ា, លោក ជូរ លឹមហួត, អ្នកនាង កេត សត្យា៖
* ព័ត៌មានជាតិ (Cambodia News)
១៖ សម្ដេចតេជោ ហ៊ុន សែន ប្រាប់កម្មករ កម្មការិនីថា ប្រសិនបើចង់រក្សាការងាររក្សាប្រាក់ចំណូល ត្រូវរួមគ្នាទប់ស្កាត់ជនដែលចង់បំផ្លាញសន្ដិភាពនៅកម្ពុជា
២៖ អ្នកនាំពាក្យក្រសួងការងារ៖ លិខិតរបស់ក្រុមហ៊ុន Walmart គឺជាសារវិជ្ជមានដល់កម្ពុជា ហើយបញ្ជាក់យ៉ាងច្បាស់ថា ក្រុមហ៊ុននឹងបន្តបញ្ជាទិញទំនិញពីកម្ពុជា
៣៖ សម្តេចតេជោ ហ៊ុន សែន បង្ហាញការងារអាទិភាពចំនួន៨ ដែលត្រួវប្រឹងប្រែងអនុវត្តន៍ក្នុងឆ្នាំ២០១៨ ដើម្បីនាំប្រយោជន៍ជូនកម្មករ
៤៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអះអាងថា ការនាំចេញរបស់កម្ពុជា ទៅកាន់សហភាពអឺរ៉ុប នៅឆ្នាំ២០១៨ គ្មានអ្វីព្រួយបារម្ភនោះទេ ព្រោះគេបញ្ជាទិញរួចអស់ហើយ
៥៖ សម្តេចតេជោ ហ៊ុន សែន បង្គាប់ឱ្យក្រសួងពាក់ព័ន្ធ ពិនិត្យសេវាកម្មគ្រូពេទ្យរដ្ឋ កុំឲ្យយឺតយ៉ាវក្នុងការព្យាបាលដល់កម្មករ កីឡាករ និងមន្រ្តីរាជការ ដែលទទួលបានសេវាមិនគិតថ្លៃ
៦៖ រដ្ឋមន្រ្តីសុខាភិបាល ប្តេជ្ញាអនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការផ្តល់សេវាសុខាភិបាលដល់កម្មករ-កម្មការីនី កីឡាករ និងមន្រ្តីរាជការ
៧៖ សម្ដេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាលមិនបានព្រងើយកន្ដើយជាមួយនឹងចំណុចណាមួយ នៅក្នុងការដោះស្រាយបញ្ហានោះទេ
៨៖ សម្ដេចតេជោ ហ៊ុន សែន៖ វិស័យធំៗបី បានជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ ឲ្យមានកំណើតក្នុងរង្វង់៧%ជារៀងរាល់ឆ្នាំ ក្នុងនោះមានវិស័យកសិកម្ម២៥% ឧស្សាហកម្ម៣០% និងវិស័យសេវាកម្ម៤៥%
៩៖ ក្រសួងសុខាភិបាលប្រកាសបន្ថែមថា ជំងឺផ្តាសាយបក្សី H5N1 រាលដាលដល់ ខេត្តកំពង់ធំហើយ
១០៖ ACU៖ គិតត្រឹមថ្ងៃ២៦ធ្នូ មានអតីតតំណាងរាស្រ្ត និងអតីតសមាជិកក្រុមប្រឹក្សា CNRP ៧៤៦រូប បានប្រកាសទ្រព្យសម្បត្តិ
* ព័ត៌មានអន្តរជាតិ (World News)
១៖ ព័ត៌មានក្តៅ! សហរដ្ឋអាមេរិក «ប្រកាសដាក់ទណ្ឌកម្មបន្ថែម លើមន្ត្រីកំពូលៗកូរ៉េខាងជើង» ដែលនឹងដុតស្ថានការណ៍ឲ្យរឹតតែតានតឹង!
២៖ ប្រទេសទុយនីស៊ី «បកស្រាយរឿងហាមឃាត់ជើងហោះហើរ Emirates Airline» របស់អេមីរ៉ាត់អារ៉ាប់រួម!
៣៖ មហិច្ឆតាធំរបស់អ៊ីស្រាអែល «កំពុងកកស្ទះខ្លាំង ដោយសេចក្តីសម្រេច ពីមហាសន្និបាត UN» ដែលជាការប្រឆាំងនឹង ដូណាល់ ត្រាំ យ៉ាងពេញទំហឹង
៤៖ ជប៉ុនអះអាងច្បាស់ៗថា «មិនអាចដើរតាម ដូណាល់ ត្រាំ បានឡើយ» ជុំវិញការរើស្ថានទូត ទៅហ្សេរុយសាឡឹម...!
៥៖ ភរិយាលោក ដូណាល់ ត្រាំ «បញ្ជាឲ្យកាប់ដើមឈើអាយុជិត ២០០ឆ្នាំ ក្នុងទីធ្លាសេតវិមាន» ដែលត្រូវបានដាំដោយអតីតប្រធានាធិបតី...
៦៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ «វាជារឿងមិនទទួលយកបានឡើយ ចំពោះការបង្កសង្គ្រាមសម្តី និងបង្កើនកម្លាំងយោធានៅឧបទ្វីបកូរ៉េ ដោយសហរដ្ឋអាមេរិក»
៧៖ អ្នកសារព័ត៌មាន Reuters ទាំងពីររូប «ត្រូវអាជ្ញាធរមីយ៉ាន់ម៉ាបញ្ជូនទៅឃុំខ្លួនបន្ត ក្នុងទីក្រុងរ៉ង់ហ្គូន» រយៈពេលពីរសប្តាហ៍ទៀត!
៨៖ ប្រទេសរុស្ស៊ី «នឹងរក្សាកងនាវាចម្បាំង នៅភាគខាងកើតសមុទ្រមេឌីទែរ៉ាណេ» ទោះបីប្រតិបត្តិការយោធានៅស៊ីរី ត្រូវបញ្ចប់...
១០៖ បទវិភាគអន្តរជាតិ៖ វិបត្តិនុយក្លេអ៊ែរកូរ៉េខាងជើង គ្រាន់តែជារឿងបំភ័ន្តភ្នែកពិភពលោករវាង ដូណាល់ ត្រាំ និង គីម ជុងអ៊ុន ៕