(ភ្នំពេញ)៖ តារាចម្រៀងលំដាប់ថ្នាក់ពិភពលោក SkyBlu នៃក្រុម LMFAO ចេញវីដេអូ សុំទោស ដល់ទស្សនិកជនមហាជនកម្ពុជា ដែលមិនបានចូលរួម ក្នុងព្រឹត្ដិការប្រគុំតន្ត្រីឆ្លងឆ្នាំសកល GANZBERG Uber Countdown Music Festival ដោយសារតែបញ្ហាសុខភាព។

ក្នុងនោះដែរលោក Skyblu ក៏បានបង្ហាញអារម្មណ៍សោកស្តាយយ៉ាងខ្លាំង ចំពោះការខកខាននេះ។ ចំពោះដំណឹងដ៏គួរឲ្យស្តាយនេះផងដែរ ក្រុមហ៊ុនស្រាបៀរ Ganzberg ក៏បានសន្យាថា នឹងនាំតារាចម្រៀងលំដាប់ថ្នាក់ពិភពលោកម្នាក់ទៀតមកច្រៀងជំនួស Skyblu មិនឲ្យខកបំណងមហាជន ដែលខំទន្ទឹងរងចាំនោះទេ។

ទោះជាយ៉ាងក្តីនៅពេលនេះដែរ អ្នកគ្រប់គ្រងកម្មវិធីប្រគុំតន្ត្រី GANZBERG Uber Countdown Music Festival មិនទាន់អាចបញ្ជាក់បានទេថា តារាចម្រៀងល្បីឈ្មោះលំដាប់ថ្នាក់ពិភពលោកណាមួយ នឹងមកចូលរួមច្រៀងនារាត្រីឆ្លងឆ្នាំសកលនេះនៅឡើយទេ៕