(ភ្នំពេញ)៖ ក្នុងឆ្នាំ២០១៧នេះ កម្ពុជាបាននាំចូលត្បូងពេជ្រមិនទាន់កែច្នៃ មានទឹកប្រាក់ជាង១៦ពាន់លានដុល្លារ និងនាំចេញត្បូងពេជ្រសល់ពីការកែច្នៃ មានទឹកប្រាក់ជាង៨លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំ របស់ក្រសួងពាណិជ្ជកម្ម។
របាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា នៅឆ្នាំ២០១៧នេះ ការនាំចូលត្បូងពេជ្រមិនទាន់កែច្នៃ មានទឹកប្រាក់សរុបចំនួន ១៦.៥១០.៥៤៩,៣៨ ដុល្លារអាមេរិក បើប្រៀបធៀបទៅនឹងឆ្នាំ២០១៦ មានទឹកប្រាក់សរុប ចំនួន១៥.៦៧៤.៨២១,៣៥ ដុល្លារអាមេរិក មានការកើនឡើង ៥.៣៣%។
ចំណែកតួលេខនាំចេញត្បូងពេជ្រសល់ពីកែច្នៃវិញ មានទឹកប្រាក់សរុបចំនួន ៨.៤៣៤.៨៩០,១២ ដុល្លារអាមេរិក បើប្រៀបធៀបទៅនឹងឆ្នាំ២០១៦ ដែលមានទឹកប្រាក់សរុបចំនួន ៥.០៤៦.៥៩២,២៦ ដុល្លារអាមេរិក មានការកើនឡើង៦៧.១៤%។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានឲ្យដឹងថា ប្រទេសកម្ពុជា មានសិប្បកម្មកែច្នៃមួយកន្លែង នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលប្រើប្រាស់កម្លាំងពលកម្មក្នុងស្រុក ដើម្បីកែច្នៃនាំចេញ៕