Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជនជាតិវៀតណាម៤នាក់រងរបួស ដោយសារក្រឡាប់រថយន្តធ្លាក់ផ្លូវ ឆេះយ៉ាងសន្ធោសន្ធៅ នៅស្រុកជាំក្សាន្ត

27-12-2017 15:53

(ព្រះវិហារ)៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏ផ្ញើកផ្អើលមួយ បង្កឡើងដោយរថយន្តមួយគ្រឿងជិះគ្នា៤នាក់ បានក្រឡាប់ធ្លាក់ផ្លូវបណ្តាល ឲ្យរបួសមនុស្សធ្ងន់ស្រាលទាំងអស់នៅក្នុងរថយន្ត ខណៈបើករថយន្តធ្លាក់ផ្លូវ ក្រឡាប់បណ្តាលឲ្យឆេះយ៉ាងសន្ធោរសន្ធៅ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅធ្វើការសង្រ្គោះ នៅឯមន្ទីរពេទ្យ។

លោកវរសេនីយ៍ទោ រួន យ៉េត អធិការនគរបាលស្រុកជាំក្សាន្ត បានថ្លែងប្រាប់ភ្នាក់ងារសារព័ត៌មាន Fresh News ប្រចាំខេត្តព្រះវិហារ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧នេះថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង នៅភូមិវាលធំ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ម្សិលមិញ។

សាក្សីនៅកន្លែងកើតហេតុ បានថ្លែងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះមានគ្នា៤នាក់ ជាជនជាតិវៀតណាម ជិះរថយន្តមួយគ្រឿងម៉ាក កាមរីឆ្លាម ក្នុងទិសដៅពីលិចទៅកើត លុះមកដល់កន្លែងកើតហេតុ ប្រហែលជារថយន្តបែកកង់ខាងមុខ ក៏បានរេចង្កូតក្រឡាប់ធ្លាក់ផ្ញារជើងបណ្តាល ឲ្យរថយន្តឆេះយ៉ាងសន្ធោសន្ធៅតែម្តង។

លោកវរសេនីយ៍ទោ រួន យ៉េត បានបន្តថា បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវបានរាយការណ៍មក លោកក៏ដឹកនាំកម្លាំង និងរថយន្តពន្លត់អគ្គីភ័យទៅជួយសង្គ្រោះតែមិនអាចជួយទាន់ដោយភ្លើងឆេះខ្លាំងពេកបណ្តាលឲ្យរថយន្ត និងទ្រព្យសម្បត្តិមួយចំនួនរងការ ខូចខាតទាំងស្រុង។

ដោយឡែកជនរងគ្រោះទាំង៤នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យសម្តេចតេជោ ហ៊ុន សែន ស្រអែម ឃុំកន្ទួត ស្រុកជាំក្សាន្ត៕