Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មេក្លោងជួញដូរគ្រឿងញៀន រួមជាមួយរថយន្ត១គ្រឿង និងថ្នាំ២០កញ្ចប់ ត្រូវបាននគរបាលតាមបង្ក្រាប នៅខណ្ឌពោធិ៍សែនជ័យ

27-12-2017 14:45

(ភ្នំពេញ)៖ កម្លាំងនគរបាលប៉ុស្តិ៍បឹងធំ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ក្រោមការបញ្ជាផ្ទាល់ពី លោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការខណ្ឌ បានបញ្ជាឱ្យកម្លាំងតាមភូមិសាស្រ្ត បើកប្រតិបត្តិការស្រាវជ្រាវ និងទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទ រហូតឈានទៅដល់កំណត់មុខសញ្ញា និងឃាត់ខ្លួនមេក្លោងជួញដូរគ្រឿងញៀនម្នាក់ តែម្តង រួមជាមួយថ្នាំក្រាមពណ៌ចំនួន២០កញ្ចប់ ព្រមទាំងរថយន្ត Camry ឆ្លាម១គ្រឿងផងដែរ ដែលជននេះ ជាមុខសញ្ញាចែកចាយដ៏សកម្មនៅតំបន់សង្កាត់បឹងធំ។

ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងនៅថ្ងៃត្រង់ទី២៧ ខែធ្នូ ឆ្នាំ២០១៧នេះចំណុចផ្លូវបេតុង ភូមិខ្ចៅ សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ។

នាយប៉ុស្តិ៍បឹងធំបានឱ្យដឹងថា មេក្លោងចែកចាយរូបនេះ ឈ្មោះ ប៊ូ សុខរាយ អាយុ៣០ឆ្នាំ មានទីលំនៅភូមិខ្ចៅ សង្កាត់បឹងធំ ខណ្ឌពោធ៏សែនជ័យ រាជធានីភ្នំពេញ និងជិះរថយន្តម៉ាក កាមរីឆ្លាម ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2J-4275។

បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាង ថ្នាំក្រាមពណ៌សចំនួន២០កញ្ចប់ និងរថយន្ត១គ្រឿង កម្លាំងប៉ុស្តិ៍បឹងធំកំពុងកសាងសុំណុំរឿងបញ្ជូន បន្តមកកាន់ផ្នែកជំនាញគ្រឿងញៀន នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យចាត់ការបន្តតាមផ្លូវច្បាប់៕