(ភ្នំពេញ)៖ នៅក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០១៧ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០១៨ រសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ លោក លី ឆេង និងលោកស្រី បានប្រគល់លិខិតតែងតាំងដល់ គណៈគ្រប់គ្រងប៊ែលធី ចំនួន១១រូប រួមមាន៖ 

ទី១៖ អគ្គនាយករង១រូប
ទី២៖ នាយកសាខា៣រូប
ទី៣៖ អនុប្រធានការិយាល័យ១រូប
ទី៤៖ នាយករង-នាយិការងសាខា៦រូប ព្រមទាំងប្រធានក្រុមបច្ចេកទេស ថ្នាក់ភាសាអង់គ្លេស ផ្នែក Preschool, Young និង Adult Learners ទាំង២១សាខា ចំនួន ១៩រូប។

លោក លី ឆេង អគ្គនាយកប៊ែលធី គ្រុប បានថ្លែងកោតសរសើរចំពោះ គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និងលោកគ្រូ-អ្នកគ្រូទាំងអស់នៃប៊ែលធីគ្រុប ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ច តាមតួនាទីរៀងៗខ្លួន ដោយអនុវត្តបានតាមគោលការណ៍ និងសេចក្តីសម្រេចនានារបស់ថ្នាក់លើដែលបានដាក់ចុះ និងអនុវត្តបានយ៉ាងហ្មត់ចត់នូវបទបញ្ជាផ្ទៃក្នុង និងលិខិតបទដ្ឋានផ្សេងៗ ព្រមទាំងរក្សាបាននូវវិន័យ និងសេចក្តីថ្លៃថ្នូរគួរជាទីមោទនៈក្រៃលែង។

នៅក្នុងកម្មវិធីនេះក៏មានការចូលរួមពី គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងលោកគ្រូ-អ្នកគ្រូទាំងអស់ នៃប៊ែលធី គ្រុប ចំនួន ២,១៨៧នាក់ផងដែរ៕