(ភ្នំពេញ)៖ ពិព័រណ៍ពាណិជ្ជកម្មថៃ «Thailand Products Expo» លើកទី៣ នឹងត្រូវរៀបចំឡើងឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៨-៣១ ខែធ្នូ ឆ្នាំ២០១៧ខាងមុខនេះ នៅមជ្ឍមណ្ឌលកំសាន្តកោះពេជ្រ ដោយក្នុងនោះមានដៃគូពាណិជ្ជកម្ម ការដាក់លក់ផលិតផល ចំនួន២០០ក្រុមហ៊ុន សរុបចំនួន២០០ស្តង់។
លោកស្រី ជីរ៉ាណាន់ វង្សមង្គល តំណាងពាណិជ្ជកម្មថៃប្រចាំខេត្តសៀមរាប បានឲ្យដឹងថា ពិព័រណ៍ពាណិជ្ជកម្មដែលធ្វើឡើងនៅក្នុងសប្តាហ៍នេះមានការចូលរួមពីដៃគូពាណិជ្ជកម្មចំនួន២០០ក្រុមហ៊ុន ក្នុងនោះមាន២០០ស្តង់។
លោកស្រីបានបញ្ជាក់បន្ថែមថា «ការបង្កើតកម្មវិធីពិព័រណ៌ Thailand Products Expo 2017 លើកទី៣ នេះឡើង ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយផលិតផលរបស់ថៃ ដែលជាផលិតមានគុណភាពល្អ តម្លៃសមរម្យ និងដើម្បីជាការថ្លែងអំណរគុណ ដល់អតិថិជនដែលតែងតែគាំទ្រទំនិញថៃឲ្យមានឱកាសបានទិញទំនិញពីម្ចាស់រោងចក្រ ដោយផ្ទាល់ក្នុងតម្លៃដែលអាចធានាបានថា ថោកជាងតម្លៃនៅលើទីផ្សារយ៉ាងពិតប្រាកដមែន»។
ពិព័ណ៍ពាណិជ្ជកម្ម កម្ពុជា-ថៃ Thailand Products Expo 2017 លើកទី៣ នេះ មានការដាក់លក់នូវផលិតផលជាច្រើនដូចជា៖
១៖ សម្ភារសំណង់ និងគ្រឿងបន្លាស់ម៉ាស៊ីន
២៖ អាហារ និងភេសជ្ជៈ
៣៖ សំលៀកបំពាក់ និងវាយនភ័ណ្ឌ
៤៖ សុខភាព និងសម្ភស្ស
៥៖ សម្ភារប្រើប្រាស់ក្នុងផ្ទះ និងសម្ភារផ្ទះបាយ
៦៖ វត្ថុអនុស្សាវរីយ៍ និងតុបតែងផ្ទះ
៧៖ ទំនិញ OTOP ថៃ
៨៖ សម្ភារធ្វើពីស្បែក និងស្បែកជើង
៩៖ សម្ភារអគ្គិសនី និងអេឡិចត្រូចនិច៕