(ព្រះសីហនុ)៖ នៅថ្ងៃ​ទី​២៦ ខែ​ធ្នូ​ ឆ្នាំ​២០១៧​​ ស្ថិតនៅលើផ្លូវ​ជាតិ​លេខ​៤​ ចន្លោះគីឡូម៉ែត្រ​១២៧-១២៨​ ​ក្នុង​ភូមិ​វាល​ ឃុំ​កំពង់សីលា​ ស្រុក​កំពង់សីលា​ ខេត្ត​ព្រះសីហនុ​ មានរថយន្ត​១គ្រឿង​ម៉ាក​ LAND CRIUSER ពណ៌​ខ្មៅ​ ពាក់ស្លាកលេខ​ ខ.ម​ 2​-5355​ ទៅបុកបុរសម្នាក់ ខណៈកំពុងបើកម៉ូតូបណ្តាលឲ្យរងរបួសធ្ងន់។

សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបររថយន្ត​ឈ្មោះ​ ស្រេង​ សុខលី​ អាយុ​២៤ឆ្នាំ​ មានទីលំនៅ​ភ្នំពេញ​។ មុនពេលកើតហេតុ រថយន្តបានធ្វើដំណើងពី​ភ្នំពេញ​ ឆ្ពោះ​ទៅខេត្ត​ព្រះសីហនុ​ បាន​បុក​ម៉ូតូ​១គ្រឿង ​ម៉ាក​ HONDA​ WAVE​ ពណ៌​ក្រហម​ គ្មានស្លាកលេខ​ បើកបរ​ដោយ​ឈ្មោះ​ មាស​ សុខា​ អាយុ​២៤ឆ្នាំ​ មានទីលំនៅ​ស្រុក​រមាសហែក​ ខេត្ត​ស្វាយរៀង​ ខណៈបើកបរ​ឆ្លងកាត់​ផ្លូវ​ពី​កើត​ ទៅ​លិច​បណ្ដាល​ឲ្យ​រងរបួសធ្ងន់។

ជនរងគ្រោះត្រូវបាន​បញ្ជូន​ទៅ​ព្យាបាល ​នៅ​មណ្ឌល​សុខភាព​ស្រុក​កំពង់សិលា​។ រីឯ​វត្ថតាង​រថយន្ត​ និង​ម៉ូតូ​ ត្រូវបានយក​មក​រក្សាទុក​នៅ​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​កំពង់សីលា​៕