(បាត់ដំបង)៖ យោងតាមមតិផ្តាំផ្ញើររបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបព្ជាការរង នៃកងយោធិពលខេមរភូមិន្ទ និងជាមេបព្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបព្ជាការកងរាជអាវុធហត្ថ ខេត្តបាត់ដំបង បានយកចិត្តទុកដាក់ក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធអង្គភាព ការស្នាក់នៅ និងការហូបចុករបស់បងប្អូន ដែលជាកត្តាសំខាន់ក្នុងការសម្រេចភារកិច្ចការងារ។

ជាក់ស្តែងអាវុធហត្ថខេត្តបាត់ដំបង បានកែលំអរ និងធ្វើថ្មីសម្រេច៦០%ដូចជា៖
-កែលំអរ កន្លែងធ្វើការរបស់មេបព្ជាការ
-កែលំអរ របង ច្រកទ្វារ និងខ្លោងទ្វា
-រៀបចំប៉ុស្តិ៍យាមថ្មី
-រៀបចំរូបសំណាកគ្រុឌ និងសួនច្បារ។

សមិទ្ធិផលទាំងអស់នេះ បានមកពីការចូលរួមរបស់ នាយ នាយរង និងពលអាវុធហត្ថទាំងអស់ទូទាំងខេត្តបាត់ដំបង។

សម្រាប់ទិសដៅបន្ត កងរាជអាវុធហត្ថបាត់ដំបង នឹងបន្តយកចិត្តទុកដាក់ បង្ការ បង្រ្កាប និងសង្រ្គោះនូវរដូវប្រាំងរាំងស្ងួតខាងមុខនេះ, បន្តបង្រ្កាបបទល្មើសធនធានធម្មជាតិ និងគ្រឿងញៀន និងបន្តការកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងអង្គភាព និងកសាងផ្ទះបាយ០១ ដែលមានបណ្តោយ ២៥ម៉ែត្រ ទទឹង៨ម៉ែត្រ៕