(ភ្នំពេញ)៖ កម្លាំងនគរបាលប៉ុស្តិ៍កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ បានបើកប្រតិបត្តិការ ឆ្មក់ចុះទៅបង្ក្រាបទីតាំងទទួលផលចោរកម្មមួយកន្លែង ដោយធ្វើការឃាត់ខ្លួន

មេក្លោង និងបក្ខពួក២នាក់ ដកហូតបានម៉ូតូចំនួន៥គ្រឿង ព្រមទាំងវត្ថុតាងមួយចំនួនធំទៀតផងដែរ។

ប្រតិបត្តិការបង្ក្រាបទីតាំងទទួលផលចោរកម្ម ខាងលើនេះ បានធ្វើឡើងនៅល្ងាចថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧នេះ ស្ថិតនៅចំណុចផ្ទះលេខ១៤B ក្រុម៣ ភូមិក្បាលដំរី សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។

យុទ្ធនាការចុះបង្ក្រាបនេះដឹងនាំដោយលោក ភា ប្រុស នាយប៉ុស្តិ៍កាកាបទី២ ដោយមានការបញ្ជាផ្ទាល់ពីលោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ក្រោមការសម្របសម្រួលពីលោក រៀល សុភិន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។

លោក ភា ប្រុស បានថ្លែងថា ជនសង្ស័យជាមេក្លោងឈ្មោះ នួន​ តេងលី អាយុ៣៤ ឆ្នាំភូមិក្លែងពណ៌ ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម និងទី២៖ ឈ្មោះ​ ស៊ី សោម អាយុ៣២ឆ្នាំ ស្រុកកំណើតនៅឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម បច្ចុប្បន្នរស់នៅភូមិបឹងធំទី១ សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ រួមទាំងវត្ថុតាងត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍កាកាបទី២ កសាងសុំណុំរឿងបញ្ជូនទៅកាន់ផ្នែកជំនាញព្រហ្ម នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕