(ភ្នំពេញ)៖ ក្រុមហ៊ុនស្រាបៀរ Carlsberg បានសហការជាមួយ Urban Beer House បាននាំកម្មវិធីប្រារព្ធពិធីបុណ្យណូអែល ដ៏ពិសេសនៅកម្ពុជា ក្នុងទីក្រុងភ្នំពេញ។
ដើម្បីអបអរនាឱកាសនេះ និងថ្លែអអំណរគុណដល់អតិថិជន ដែលតែងតែគាំទ្រដល់ស្រាបៀរ Carlsberg និង Urban Beer House ក្រុមហ៊ុនទាំងពីរ បានរួមគ្នាអញ្ជើញតារាសំដែងថៃដ៏ពេញនិយម កញ្ញា Yinglee មកសំដែងនៅកម្ពុជាផងដែរ។
កញ្ញា Yinglee ជាម្ចាស់បទចម្រៀនដ៏ល្បីប្រចាំប្រទេសថៃ ដែលគ្រប់គ្នាស្គាល់កញ្ញាទៅលើបទ «បេះដូងរបស់ខ្ញុំសម្រាប់តួលេខរបស់អ្នក» បទចម្រៀងនេះ មិនត្រឹមតែទទួលស្គាល់ពីប្រជាជនថៃប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងមានការគាំទ្រច្រើនពី សំណាក់ប្រជាជនកម្ពុជាផងដែរ។
កញ្ញា Yinglee បានថ្លែងពីចំណាប់អារម្មណ៍ ដែលកញ្ញាបានមកប្រទេសកម្ពុជាថា «នេះជាលើកទី៣ហើយ ដែលខ្ញុំបានមកកម្ពុជា ហើយការមកសំដែងក្នុងពិធីបុណ្យណូអែលនេះផងដែរ។ ខ្ញុំពាំនាំយកបទចម្រៀងជាច្រើនបទ មកសំដែងជូនដល់ Fan នៅកម្ពុជា។ ខ្ញុំពិតជាសប្បាយរីករាយខ្លាំងណាស់ ដែលខ្ញុំបានមកសំដែងកម្ពុជា។ បច្ចុប្បន្ននេះខ្ញុំឃើញថាកម្ពុជា មានការរីកចម្រើនជាខ្លាំង ដោយមានអគារខ្ពស់ជាច្រើន នេះសរបញ្ជាក់ថាកម្ពុជា ជាប្រទេសដែលមានការអភិវឌ្ឍជាច្រើន»។
លោក Kelvin Ng អ្នកគ្រប់គ្រងក្រុមហ៊ុន Carlsberg បានថ្លែងថា «អស់រយៈពេល១៧០ឆ្នាំមកហើយ ដែលក្រុមហ៊ុន Carlsberg តែងតែបង្កើតឲ្យមានឱកាសពិសេសសម្រាប់ថ្ងៃនេះ និងថ្ងៃស្អែក។ អ្វីដែលកាន់តែប្រសើរជាងនេះទៅទៀតនោះ គឺការពិសារ Carlsberg ស្រាបៀរដ៏អស្ចារ្យនេះ»៕