(ភ្នំពេញ)៖ ផលិតកម្មសាន់ដេ បានបញ្ចេញចម្រៀងថ្មីមួយបទទៀតហើយ ដែលជាសំនៀងដើម របស់តារាចម្រៀងស្រី មានសម្រស់បង្កប់ដោយមន្តស្នេហ៍រយពាន់ ប្រចាំផលិតកម្មសាន់ដេ គឺ កញ្ញា សុខ ពិសី មានចំណងជើងថា «ចាស់ទៅនៅ Sweet ទៀតអត់?»។ អ្វីដែលកាន់តែធ្វើឲ្យមហាជន រឹតតែជក់ចិត្ត ដិតអារម្មណ៍ស្ទើរតែបំភ្លេច មិនបានទៀតនោះ ជាមួយនឹងសំឡេងដ៏ក្រអួនក្រអៅ សំនៀងដ៏ស្រទន់ ដែលធ្វើឲ្យអ្នកស្ដាប់ លន្លង់លន្លោចទៅតាមមនោសញ្ចេតនាមួយនេះ ពិតជាចាក់ដោតអារម្មណ៍គូសង្សា ជាខ្លាំង។
តាមការកត់សម្គាល់ ចម្រៀង «ចាស់ទៅនៅ Sweet ទៀតអត់?» ទើបតែចេញមិនទាន់បានប៉ុន្មានថ្ងៃផង ទទួលបានការគាំទ្រយ៉ាងច្រើន សន្ធឹកសន្ធាប់ ជាពិសេសត្រូវនឹងចិត្តយុវវ័យតែម្ដង។ ដោយសារអត្ថន័យនៅក្នុងចម្រៀង ត្រូវនឹងជិវិតស្នេហារបស់យុវវ័យ នាពេលបច្ចុប្បន្ន អមដោយសំឡេងដ៏ស្រទន់ ពីរោះរណ្ដំចិត្ត របស់ តារាចម្រៀងស្រីប្រចាំផលិតសាន់ដេ កញ្ញា សុខ ពិសី ផងនោះ កាន់តែធ្វើឲ្យបទនេះ មានការផ្ទុះឡើងទ្វេដង ពីសំណាក់ទស្សនិកជនគ្រប់ស្រទាប់វណ្ណះ។
«ចាស់ទៅនៅSweet ទៀតអត់? ពេលចាស់ទៅ តើបងនៅ Care អូនទៀតអត់ សន្យាណា បច្ចុប្បន្នអនាគត បងប្រាកដជាស្រឡាញ់អូន មិនប្រួលប្រែ» នេះជាអត្ថន័យដ៏សំខាន់ នៅក្នុងចម្រៀង។
តោះ កុំឲ្យខាតពេលយូរ ចង់ដឹងថា «ចាស់ទៅនៅ Sweet ទៀតអត់?» របស់ តារាចម្រៀងស្រីប្រចាំផលិតកម្មសាន់ដេ កញ្ញា សុខ ពិសី ច្រៀងលួងលោម ពីរោះផ្អែមល្ហែម កម្រិតណានោះ សូមរីករាយសណ្ដាប់ ទាំងអស់គ្នា៖