(កណ្តាល)៖ យុវជនម្នាក់ត្រូវនគរបាលឃាត់ខ្លួន ចាត់ការតាមផ្លូវច្បាប់ ក្រោយបែកធ្លាយរឿងលួងលោមក្មេងស្រី ជាអនីតិជនរួមភេទបានសម្រេច២ដង ដែលការឃាត់ខ្លួននេះ កើតឡើងកាលពីម៉ោង៨ យប់នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ម្សិលមិញ ស្ថិតនៅចំណុចដីឡូតិ៍ចំការស្វាយភូមិជ្រោយមេត្រីលើ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល។
នគរបាលមូលដ្ឋាន បានថ្លែងប្រាប់ភ្នាក់ងារសារព័ត៌មាន Fresh News ឲ្យដឹងថា ក្មេងស្រីរងគ្រោះមានឈ្មោះ ស.ក.ត.ស.ទ.យ អាយុ១៣ឆ្នាំ ជនជាតិខ្មែរឥស្លាម មានមុខរបរជាសិស្សរស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ។ ចំណែកជនរងសង្ស័យឈ្មោះ សៀ ស៊ាក់ អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានមុខរបរកម្មករបូបខ្សាច់ រស់នៅភូមិស្រែអំពៅ ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
នគរបាលដដែលបានបន្តថា កន្លងមកជនរងគ្រោះបានស្គាល់ជនសង្ស័យ ដែលជាកម្មករបូមខ្សាច់ តាមរយៈជនសង្ស័យសុំលេខទូរស័ព្ទជនរងគ្រោះ។ ជារៀងរាល់ថ្ងៃជនសង្ស័យតែងតែ ទូរស័ព្ទទាក់ទងគ្នាជាមួយកុមារី រងគ្រោះរហូត ដោយជនសង្ស័យបានណាត់ឲ្យជនរងគ្រោះទៅជួបនៅមាត់ទន្លេ។
លើកទី១ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៨ ជនរងគ្រោះបាន ទៅជួបជនសង្ស័យរយៈពេលប្រហែលកន្លះម៉ោង តែមិនបានខ្លួនប្រាណគ្នាទេ គ្រាន់តែបានចាប់អោបថើបតែប៉ុណ្ណោះ, លើកទី២ នៅថ្ងៃទីមិនចាំក្នុងខែធ្នូ ឆ្នាំ២០១៧ ម៉ោងប្រហែល៧ រំលងប្រហែល១អាទិត្យ ក្រោយមកជនរងគ្រោះបានទៅជួបជនសង្ស័យ នៅមាត់ទន្លេពេលនោះ ជនសង្ស័យបានចាប់ឱបថើបជនរងគ្រោះ រួចចាប់ផ្តួលជនរងគ្រោះលើដី ធ្វើសកម្មភាពរួមភេទរហូតបានសម្រេចម្តង។
លុះដល់ថ្ងៃខែឆ្នាំដដែល វេលាម៉ោង៧ជាង ជនសង្ស័យបានទូរស័ព្ទឲ្យជនរងគ្រោះ មកជួបខ្លួននៅកន្លែងដដែល ពេលនោះជនរងគ្រោះបានមកជួប ហើយជនសង្ស័យបានធ្វើសកម្មភាពចាប់ជនរងគ្រោះឱប ស្ទាប ថើបប្រហែលរួចរួមភេទជាមួយ ជនរងគ្រោះបានសម្រេចម្តងទៀត។ លុះពេលជន រងគ្រោះត្រឡប់ទៅដល់ផ្ទះវិញ ម្ដាយសួរមកពីណា ពេលនោះជនរងគ្រោះបានឆ្លើយកុហកម្ដាយថា មកពីទិញអីញ៉ាំនៅខាងត្បូង។ និយាយរួច ម្ដាយជនរងគ្រោះទាញដៃជនរងគ្រោះដើរទៅផ្ទះពូកំរី រួចនាំដើរទៅមាត់ទន្លេ កន្លែងរោងរបស់ជនសង្ស័យស្នាក់នៅ (សង្សារបស់ជនរងគ្រោះ) សួរនាំរួចបានប្តឹង ឲ្យនគរបាលចុះទៅឃាត់ខ្លួនជនសង្ស័យចាត់ការទៅតាមផ្លូវច្បាប់។
នគរបាលបានបញ្ជាក់ថា ក្រោយពីឃាត់ខ្លួនជនសង្ស័យនាំមកសាកសួរ បានសារភាពថា ខ្លួនពិតជាបានរួមភេទជាមួយ សង្សារបស់ខ្លួនពិតប្រាកដមែន ដោយពួកគេទាំងពីរនាក់ស្រឡាញ់គ្នា។
បច្ចុប្បន្នជនសង្ស័យត្រូវគរបាលស្រុកមុខកំពូលកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕