រដ្ឋសភាប្រកាសសុពលភាព សមាជិកថ្មីលោក យិន ប៊ុនណាង ដើម្បីជំនួសលោក អ៊ឹម សិទ្ធី ដែលទទួលមរណភាព
26-12-2017 08:05
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧នេះ រដ្ឋសភា បានបន្ដបើកកិច្ចប្រជុំពេញអង្គមួយទៀត ដើម្បីប្រកាសសុពលភាពសមាជិកថ្មីរដ្ឋសភា១រូប គឺលោក យិន ប៊ុនណាង ដែលត្រូវបានតែងតាំងជំនួសតំណែង លោក អ៉ឹម សិទ្ធី តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម ដែលទទួលមរណភាព កាលពីពេលថ្មីៗនេះ។
កិច្ចប្រជុំពេញអង្គរបស់រដ្ឋសភាខាងលើ ធ្វើឡើងក្រោមអធិបតីភាព សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមពីសមាជិកនានា នៃរដ្ឋសភាផងដែរ។
ក្រៅពីរបៀបវារៈទី១ ខាងលើនេះ ក៏មានរបៀបវារៈមួយទៀត គឺការបោះឆ្នោតជ្រើសតាំង លោក លី ឆេង ដើម្បីធ្វើជាសមាជិកគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភាផងដែរ៕