Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បើកបរមិនត្រូវស្ថិតក្នុងស្ថានភាពងងុយដេកជាដាច់ខាត! ស្លាប់១១នាក់ និងរបួស២៦នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៥ខែធ្នូ ម្សិលមិញ

26-12-2017 07:05

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៧លើក បណ្ដាលឲ្យមនុស្សស្លាប់១១នាក់, របួសស្រាល៨នាក់ និងរបួសធ្ងន់១៨នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង១៧លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន២១គ្រឿង រថយន្តតូច៥គ្រឿង, រថយន្ដធុនធំចំនួន៣គ្រឿង, អ្នកថ្មើរជើងម្នាក់ និងគោយន្ដ១គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន, មិនគោរពសិទ្ធិ ស្រវឹង មិនប្កាន់ស្ដាំ ប្រជែង និងបត់គ្រោះថ្នាក់។

សូមបញ្ជាក់ថា រយៈពេល២៥ថ្ងៃ ខែធ្នូ ឆ្នាំ២០១៧នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន២៤៦លើក បណ្ដាលឲ្យ​មនុស្សស្លាប់ចំនួន១៣៦នាក់ របួសធ្ងន់ចំនួន២៥០នាក់ និងរបួសស្រាលចំនួន១២ៗនាក់៕