(ភ្នំពេញ)៖ រដ្ឋសភា នឹងបន្ដបើកកិច្ចប្រជុំលើកទី៩ នីតិកាលទី៥ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ ស្អែកនេះ ដើម្បីប្រកាសសុពលភាព សមាជិកថ្មី នៃរដ្ឋសភា១រូប គឺលោក យិន ប៊ុនណាង ដែលត្រូវជំនួសតំណែង លោក អ៊ឹម សិទ្ធី តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម ដែលទទួលមរណភាព កាលពីពេលថ្មីៗនេះ។
កិច្ចប្រជុំពេញអង្គរបស់រដ្ឋសភាខាងលើ នឹងធ្វើឡើងក្រោមអធិបតីភាព សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមពីសមាជិកនានា នៃរដ្ឋសភាផងដែរ។
ក្រៅពីរបៀបវារៈទី១ ខាងលើនេះ ក៏មានរបៀបវារៈមួយទៀត គឺការបោះឆ្នោតជ្រើសតាំង លោក លី ឆេង ដើម្បីធ្វើជាសមាជិកគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភាផងដែរ៕