កម្លាំងនគរបាលស្រុកមេមត់ ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿង ដកហូតបានថ្នាំញៀន២៣កញ្ចប់
25-12-2017 15:05
(ត្បូងឃ្មុំ)៖ កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានចុះប្រតិបតិ្តការបង្រ្កាបឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ស្ថិតនៅចំណុចភូមិជាំទ្រៀក ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូឃ្មុំ នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ម្សិលមិញ។
នគរបាលជំនាញប្រឆាំងគ្រឿងញៀន បានថ្លែងឲ្យដឹងថា ជនសង្ស័យទី១៖ ឈ្មោះ នួន គន្ធា (ហៅតឿ) អាយុ២២ឆ្នាំ, និងទី២៖ ឈ្មោះ រ៉ុង រ៉ាត អាយុ២២ឆ្នាំ មានទីលំនៅរស់នៅភូមិខ្នងក្រពើលិច ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូឃ្មុំ។ បន្ទាប់ពីកម្លាំងជំនាញឃាត់ខ្លួនបានឆែកឆេររកឃើញ ម្សៅក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន២៣កញ្ចប់ ក្នុងនោះ២០កញ្ចប់តូច និង៣កញ្ចប់ធំ។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញប្រឆាំងគ្រឿងញៀន បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីធ្វើការសួរចម្លើយ និងកសាងសុំណុំរឿងបញ្ចូនទៅតុលាការ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់៕