Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចក្រុមព្រះ៖ ចិននៅតែបន្តផ្តល់ជំនួយដល់ គណបក្សរាជានិយម ហ្វ៊ុនស៊ិនប៉ិច ជាបន្តបន្ទាប់ទៀត

25-12-2017 14:00

(ភ្នំពេញ )៖ សម្តេចក្រុមព្រះ នរោត្តម រណឫទិ្ធ ព្រះប្រធានគណបក្សរាជានិយម ហ្វ៊ុនស៊ិនប៉ិច បានមានព្រះរាជបន្ទូលថា ប្រទេសចិន នឹងបន្តផ្តល់ជំនួយដល់ គណប​ក្ស ហ្វ៊ុនស៊ិនប៉ិច ដែលខ្លួនធ្លាប់ជួយកន្លងមកនោះ ជាបន្តបន្ទាប់ទៀត។

ការអះអាងនេះ បានធ្វើឡើង នៅក្នុងឱកាសដែល សម្តេចក្រុមព្រះ នរោត្តម រណឫទិ្ធ អនុញ្ញាតឲ្យប្រតិភូចិន ដែលដឹកនាំដោយ លោក វ៉ាង វៃគួង ប្រធានវិទ្យាស្ថានវិទ្យា សាស្ត្រសង្គម នៃសាធារណរដ្ឋប្រជាមានិតចិន ជួបពិភាក្សាការងារ នៅសណ្ឋាគារ intercontinental hotel នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧នេះ។

សម្តេចក្រុមព្រះ បានមានព្រះបន្ទូលថា ប្រទេសចិន បានចាត់ទុកគ្រួសាររាជវង្សានុវង្សដែលដឹកនាំ សម្តេចព្រះបរមរដ្ឋតនៈកោដ្ឋ នរោត្តម សីហនុ គឺជាមិត្តដ៏ជិតស្និទ្ធដ៏ធំធេងបំផុតសម្រាប់ប្រទេសចិន ជាងសម័យកាលណាៗទាំងអស់។

សម្តេចក្រុមព្រះ នរោត្តម រណឬទិ្ធ មានព្រះរាជបន្ទូលបន្តទៀតថា គណបក្សហ៊្វុនស៊ិនប៉ិច ពេលនេះ គឺជាគណបក្សធំលំដាប់ទី២ នៅកម្ពុជា ដែលកាលមុននោះ គណបក្សហ៊្វុនស៊ិនប៉ិច ឈរនៅលេខរៀងទី៣ មុនរំលាយគណបក្សសង្រ្គោះជាតិ៕