(ភ្នំពេញ)៖ ក្រុមហ៊ុនស្រាបៀរ LEO បានប្រគល់រង្វាន់ម៉ូតូ Honda Dream ស៊េរីឆ្នាំ២០១៧ ចំនួន៧គ្រឿង ដល់អតិថិជនដែលបានឈ្នះរង្វាន់ក្នុងកម្មវិធី «គាស់ភ្លាម ឈ្នះភ្លេត ពីក្រុមហ៊ុនស្រាបៀរ LEO»។
កម្មវិធីប្រគល់រង្វាន់នេះ ធ្វើឡើងនាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧នាស្ថានីយ៍ទូរទស្សន៍បានយ័ន ក្នុងកម្មវិធីកំពូល អ្នកប្រដាល់ស្រាបៀរលីអូ។
ការផ្ដល់រង្វាន់ម៉ូតូ Honda Dream នេះធ្វើឡើងដើម្បីអបអរ ក៏ដូចជាលើកទឹកចិត្តដល់ អតិថិជនដែលតែងតែគាំទ្រ នូវស្រាបៀរ LEO។
លោក ហឹ តូ អ្នកឈ្នះរង្វាន់ម៉ូតូបានថ្លែងឲ្យដឹងថា «ខ្ញុំស្ទើរតែមិនជឿនោះឡើយ ថាខ្ញុំអាចមានសំណាងឈ្នះរង្វាន់ពីក្រុមហ៊ុនស្រាបៀរ LEO។ ខ្ញុំពិតជាមានក្ដីរំភើប និងរីករាយក្រៃលែង។ ខ្ញុំក៏សូមថ្លែងអំណរគុណ ដល់ក្រុមហ៊ុនស្រាបៀរ LEO ដែលបានបង្កើតនូវកម្មវិធីសំណាងៗនេះ និងសូមជូនពរក្រុមហ៊ុនស្រាបៀរលីអូ កាន់តែទទួលបានការគាំទ្រកាន់តែច្រើន និងទទួលបានភាពជោគជ័យជានិច្ច»។
លោក ព្រាប សុវណ្ណ តំណាងឲ្យក្រុមហ៊ុនស្រាបៀរ LEO បានថ្លែងថា កម្មវិធីប្រគល់រង្វាន់ «គាស់ភ្លាម ឈ្នះភ្លេត» ពីក្រុមហ៊ុនស្រាបៀរ LEO នេះក៏មាននូវរង្វាន់ធំរថយន្ដ Mazda CX5 និងម៉ូត Honda Dream ជាច្រើនរង្វាន់ផងដែរ។ កម្មវិធី គាស់ភ្លាម ឈ្នះភ្លេត ពីស្រាបៀរ LEO បង្កើតឡើងដើម្បីជាកិច្ចតបស្នងដល់អតិថិជន របស់ខ្លួនសម្រាប់ការគាំទ្ររបស់ពួកគាត់។
សូមបញ្ជាក់ថា អតិថិជនស្រាបៀរ LEO នៅតែមានឱកាសឈ្នះក្នុងកម្មវិធី គាស់ភ្លាម ឈ្នះភ្លេត ពីស្រាបៀរ LEO នៅទូទាំងប្រទេស ដោយគ្រាន់តែលោកអ្នកគាស់ក្រវិលកំប៉ុង និងគម្របដបស្រាបៀរ LEO រួចស្វែងរកមើលរង្វាន់ ដើម្បីមានឱកាសឈ្នះរង្វាន់ធំរថយន្ដ Maxda CX5 ស៊េរីថ្មី ម៉ូត Honda Dream 2017 និងរង្វាន់ជាច្រើនទៀត៕