(ត្បូងឃ្មុំ)៖ កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកមេមត់ បានចុះប្រតិបត្តិការបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុចភូមិជាំទ្រៀក ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅវេលាម៉ោង១៤៖១០នាទីរសៀល ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧។
បើតាមមន្ដ្រីនគរបាល បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ខាងលើនេះ ទី១៖ ឈ្មោះ នួន គន្ធា ហៅតឿ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ និងទី២៖ ឈ្មោះ រ៉ុង រ៉ាត ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ អ្នកទាំង២មានទីលំនៅរស់នៅភូមិ ខ្នងក្រពើលិច ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
បន្ទាប់ពីកម្លាំងជំនាញឃាត់ខ្លួនបាន និងឆែកឆេររកឃើញនូវម៉្សៅក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន២៣កញ្ចប់ ក្នុងនោះ២០កញ្ចប់តូច និង៣កញ្ចប់ធំ។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ខាងលើ រួមនិងវត្ថុតាងថ្នាំញៀនទាំង២៣កញ្ចប់ ត្រូវបានកម្លាំងជំនាញប្រឆាំងគ្រឿងញៀន ស្រុកមេមត់ នាំខ្លួនទៅកាន់អធិការដ្ឋាននគរបាល ស្រុកមេមត់ ដើម្បីធ្វើការសួរចម្លើយ និងកសាងសុំណុំរឿង បញ្ចូនទៅតុលាការ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់៕