(ភ្នំពេញ)៖ អ្នកជំនាញហិរញ្ញវត្ថុកម្ពុជា-ចិន បានរួមដៃគ្នា ចែករំលែកនូវចំណេះដឹង ក៏ដូចជាបទពិសោធន៍នានាពាក់ព័ន្ធទៅនឹងចំណេះដឹង ទីផ្សារហិរញ្ញវត្ថុ, បច្ចេកទេសនៃការវិនិយោគ និងផ្តល់ប្រភពជួញដូរ ទៅដល់សាធារណជនទាំងអស់ឲ្យបានជ្រួតជ្រាប់ និងចេះនូវចំណេះជំនាញនេះឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។
អ្នកជំនាញហិរញ្ញវត្ថុទាំងពីររូបនេះរួមមានលោក Hosea Poon អ្នកជំនាញហិរញ្ញវត្ថុមកពីប្រទេសចិន ដែលលោកជាអ្នកជំនាញម្នាក់ដែលមានកម្រិតសិក្សាខ្ពស់ពីប្រទេសអូស្ត្រាលី និងមានបទពិសោធន៍ជាង២៩ឆ្នាំក្នុងវិស័យហរិញ្ញវត្ថុអន្តរជាតិ។ លោក ញឹម កុសល ប្រធានផ្នែកប្រឹក្សាហិរញ្ញវត្ថុ
នៃក្រុមហ៊ុន GOLDEN FX LINK CAMBODIA ដែលរូបលោកគឺជាបុគ្គុលម្នាក់ដែលបាន បញ្ចប់ថា្នក់អនុបណ្ឌិតពីសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា និងមានបទពិសោធន៍ច្រើនក្នុងការដឹកនាំក្រុមប្រឹក្សាហរិញ្ញវត្ថុ។
លោក Hosea Poon បានចែករំលែកចំណេះដឹងនានាជាច្រើនពាក់ព័ន្ធចំណេះដឹងផ្នែកទីផ្សារហិរញ្ញវត្ថុ ដោយក្នុងនោះលោក បានសង្កត់ធ្ងន់ទៅលើ
និន្នាការទីផ្សារហិរញ្ញវត្ថុអន្តរជាតិ និង បង្ហាត់បង្ហាញពីរបៀបឈានទៅដល់គោលដៅឥស្សរភាពហរិញ្ញវត្ថុ។
ក្នុងនោះដែរលោក ញឹម កុសល បានថ្លែងថា ការជួញដូរឧបករណ៍និស្សន្ទ មានសមាសធាតុសំខាន់ៗពីរយ៉ាងរួមមាន ការវិភាគព័ត៌មានទូទៅ និងការវិភាគបច្ចេកទេស។ ធាតុសំខាន់ៗទាំងពីរនេះ អាចឱ្យវិនិយោគិនជ្រួតជ្រៀបកាន់តែច្បាស់ពី ផលិតផលដែលពួកគាត់ កំពុងធ្វើការការជួញដូរ ជាមួយនិងនិន្នាការសេដ្ឋកិច្ច។
លោកបានបញ្ជាក់ទៀតថា អ្វីដែលធ្វើឱ្យការជួញដូរឧបករណ៍និស្សន្ទកាន់តែពិសេសនោះ គឺ វិនិយោគិននៅតែអាចទទួលបានផលចំណេញ បើទោះបីជាលក្ខខណ្ឌសេដ្ឋកិច្ចមានស្ថានភាពល្អ ឬអាក្រក់ក៏ដោយ ហេតុដូចនេះការដែលជ្រើសរើសក្រុមហ៊ុនត្រឹមត្រូវ វិនិយោគិននឹងអាចមានឪកាស
ចំនេញច្រើនពីការវិនិយោគនេះ។
សូមបញ្ជាក់ថា ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង (ខេមបូឌា) បានរៀបចំសិក្ខាសាលាដ៏ពិសេសមួយស្តីពីចំណេះជំនាញទីផ្សារហរិញ្ញវត្ថុ ដែលប្រព្រឹត្តិនៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០១៧ ដែលសិក្ខាសាលានេះធ្វើឡើង ក្នុងគោលបំណងចែករំលែកចំណេះដឹងលើវិស័យហរិញ្ញវត្ថុ បច្ចេកទេសក្នុងការវិនិយោគ ដែនិងផ្តល់ប្រភពជួញដូរដល់សិក្ខាកាម និងអភិវឌ្ឍចំណេះនិងជំនាញរបស់វិនិយោគិន៕