(ភ្នំពេញ)៖ កាន់តែងាយស្រួល ទំនិញជាង១ម៉ឺនមុខ សម្រាប់ទារក កុមារ និងស្ត្រីមានផ្ទៃពោះ (One-Stop Outlet in town) មាននៅ បេប៊ីអោតឡេត សាខាទី៣ ក្បែរវិមានឯករាជ្យ ដោយបានបើកសម្ពោធ ដំណើរការជាផ្លូវការ នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧នេះតទៅហើយ ជាមួយការលក់បញ្ចុះតម្លៃពិសេស និងការថែមជូន កាដូអនុស្សាវរីយ៍ យ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងឱកាសបើកសម្ពោធ។

បេប៊ីអោតឡេត ជាហាងលក់ទំនិញ កុមារដំបូងគេបង្អស់នៅកម្ពុជា ដែលអ្នកជាអាណាព្យាបាល គ្រាន់តែមកកាន់ ហាងលក់ទំនិញកុមារ បេប៊ីអោតឡេតណាមួយ តែមួយហាង ពួកគេអាចរកទិញទំនិញទាំងអស់ សម្រាប់ទារក កុមារនិងស្ត្រីមានផ្ទៃពោះ ដែលមានទំនិញលើសពី១ម៉ឺនមុខ រួមមានផលិតផលក្នុងស្រុក និងផលិតផលនាំចូល មកពីបណ្តាប្រទេសជាង ៤០ទូទាំងពិភពលោក ។ ហាងលក់ទំនិញកុមារ បេប៊ីអោតឡេត លក់ទំនិញទាំងអស់ ក្នុងតម្លៃធូរថ្លៃ ដែលអាចឲ្យប្រជាពលរដ្ឋខ្មែរ គ្រប់ស្រទាប់វណ្ណៈ មានលទ្ធភាពអាចទិញប្រើប្រាស់បានគ្រប់ៗគ្នា។

បេប៊ីអោតឡេត មានទំនិញដូចជា ម្សៅទឹកដោះគោ ចំណីអាហារ ខោទឹកនោម រទេះរុញ សម្លៀកបំពាក់ តុត្តតា និងសម្ភារៈក្មេងលេងជាច្រើនសន្ធឹកសន្ធាប់។ ហាងលក់ទំនិញកុមារ បេប៊ីអោតឡេត ក៏មានផ្គត់ផ្គង់សម្ភារៈថ្នាក់រៀនគ្រប់ប្រភេទ សម្ភារៈក្មេងលេង Montessori និង Playground តាមសាលានានា ដោយធានាលើទំមុខទំនិញសុទ្ធ មិនមានទំនិញក្លែងក្លាយ ជាទំនិញយកផ្ទាល់ពីរោងចក្រ និងក្រុមហ៊ុនម្ចាស់ម៉ាក់ កាន់តែជឿជាក់ និងមានទំនុកចិត្ត គ្រប់ទំនិញទាំងអស់ ត្រូវបានរក្សាទុកតាមស្តង់ដាបច្ចេកទេស ក្នុងទីតាំងត្រឹមត្រូវ និងសីតុណ្ហភាព ត្រឹមត្រូវផងដែរ។

លោក កែវ ឡង់ឌី សមាជិកក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកអភិវឌ្ឍន៍ធុរកិច្ច បានថ្លែងឲ្យដឹង ក្នុងឱកាសបើកសម្ពោធ សាខាទី៣ បេប៊ីអោតឡេត នេះថា បន្ទាប់ពីយើងបានកកើត បេប៊ីអោតឡេត នៅឆ្នាំ២០១៤ នៅឆ្នាំ២០១៦ យើងបើកសាខាទី២ ហើយថ្ងៃនេះ២០១៧ យើងបើកសាខាទី៣ ដូច្នេះថ្ងៃនេះយើងបានបើកសម្ពោធ ដាក់ជាផ្លូវការ ដែលយើងបានធ្វើ ជាការសម្ពោធ ដោយមានការជួបជុំភ្ញៀវកិត្តិយស ក៏ដូចជាដៃគូរ សហការ ដែលមកពីក្នុងប្រទេស និងក្រៅប្រទេស មកចូលរួមជាច្រើននៅក្នុងថ្ងៃនេះ។

លោក កែវ ឡង់ឌី ក៏បានបង្ហាញពីចក្ខុវិស័យ ដែលនាំឲ្យក្រុមរបស់លោក ចាប់ផ្តើមដំណើរការ សាខាទី១ រហូតពង្រីក ដល់សាខាទី៣នេះ ដោយលោក បានយល់ឃើញ និងបានឲ្យដឹងថា "ទីផ្សារអាជីវកម្មជាមួយក្មេងៗ កំពុងតែមានសារៈសំខាន់ កាន់តែខ្លាំងជាមុន ដោយសារតម្រូវការ របស់កូនក្មេងច្រើនជាងមុន ហើយកូនក្មេងឥឡូវ ក៏មានច្រើនជាងមុនដែរ ដូចហេតុនេះ តម្រូវការច្រើន ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺតម្រូវការផលិតផល ដែលមានគុណភាពខ្ពស់ ដូច្នេះបានជា បេប៊ីអោតឡេត សហការជាមួយក្រុមហ៊ុន មកពីប្រទេស ៤០ប្រទេសផ្សេងៗគ្នា លើពិភពលោក ដើម្បីនាំយកផ្តាច់មុខ ក៏ដូចជា ដើម្បីនាំយកទំនិញល្អៗ ដែលមានគុណភាពខ្ពស់ ដូចអន្តរជាតិ គេមានអ្វី យើងមាននោះដែរ ប្រទេសគេអភិវឌ្ឍមានអ្វី យើងមាននោះដែរ ដើម្បីឲ្យប្រជាពលរដ្ឋយើង បានប្រើដូចគ្នាដែរ​" ។

លោក ឈិន រ៉ាឌី ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រត្តិបត្តិទូទៅ បានថ្លែងឲ្យដឹងដែរថា «បេប៊ីអោតឡេត មានគោលបំណងពង្រីកសាខា សម្រាប់គ្រប់ខណ្ឌ ក្នុងទីក្រុងភ្នំពេញ បន្ទាប់ពីជំហ៊ានទី២មក បានយើងបោះជំហ៊ាន ទៅតាមខេត្ត ដែលជាខេត្តធំៗ នៅទូទាំងប្រទេស»។

លោកបន្តថា «មិនយូរទេ ដោយសាររយៈ៣ឆ្នាំ យើងបើកបាន៣ហើយ ហើយខ្ញុំគិតថា នៅខណ្ឌប្រហែលយើងបើក៤សាខាទៀត គ្រប់៧ខណ្ឌ បន្ទាប់មកយើងនឹងបន្ត ចេញទៅតាមបណ្តាខេត្ត»។

គួរបញ្ជាក់ថា ក្នុងឱកាសបើកសម្ពោធ សាខាថ្មីទី៣នេះ បេប៊ីអោតឡេត មានផ្តល់ជូនការបញ្ចុះតម្លៃ និងថែមជូនកាដូ អនុស្សាវរីយ៍ យ៉ាងច្រើនសន្ធឹកសន្ធាប់ ជាពិសេសចាប់ពីថ្ងៃ​ បើកសម្ពោធនេះតទៅ ដល់ថ្ងៃទី៧ មករា ឆ្នាំ២០១៨ គ្រប់អតិថិជនទាំងអស់ និងទទួលបានកាតសមាជិកភាព ដោយស្វ័យប្រវត្តិ ដែលមានអត្ថប្រយោជន៍ជាច្រើន។

បេប៊ីអោតឡេតសាខាទី១ សាខាទួលគោក បើកលក់ជាផ្លូវការនៅឆ្នាំ២០១៤ មានទីតាំងទល់មុខសាលាបឋមសិក្សាទួលគោក សាខាទី២ សាខាកម្ពុជាក្រោម បើកលក់ជាផ្លូវការ នៅឆ្នាំ២០១៦ មានទីតាំងក្រោយ ទីស្តីការគណៈរដ្ឋមន្ត្រូ តាមបណ្តោយមហាវិថីកម្ពុជាក្រោម និងសាខាទី៣ សាខាវិមានឯករាជ្យ បើកម្ពោធដំណើរការឆ្នាំ២០១៧នេះ មានទីតាំងខាងត្បូងវិមានឯករាជ្យ ជាប់សកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា តាមបណ្តោយមហាវិថី ព្រះនរោត្តម ដែលមានបើកលក់ ចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង១០យប់ ជារៀងរាល់ថ្ងៃ៕