(ភ្នំពេញ)៖ ដើម្បីរីករាយពិធីបុណ្យណូអែល និងបុណ្យចូលឆ្នាំសកល ២០១៨ ដែលនឹងមកដល់ក្នុងពេលខាងមុខនេះ ក្រុមហ៊ុនសាមសុងបានរៀបចំកម្មវិធីផ្តល់ជូនពិសេសអស្ចារ្យ សម្រាប់អតិថិជនទាំងអស់ដែលតែងតែគាំទ្រនូវផលិតផលសាមសុង ដែលប្រកបភាពទាន់សម័យ និងគុណភាពខ្ពស់។

រាល់ការបញ្ជាទិញស្មាតហ្វូន Galaxy Note 8 ពណ៌ខៀវ ឬពណ៌ប្រផះបែកស្វាយ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខែធ្នូ លោកអ្នកនឹងទទួលបាន ឧបករណ៍បំពងសម្លេងឥតខ្សែម៉ាក AKG S30 ដ៏ស្រស់ស្អាតមួយពីក្រុមហ៊ុនសាមសុង។

“Miracle in your Hand” គឺជាពាក្យគន្លឹះ ដែលត្រូវបានជ្រើសរើសធ្វើជាសារពិសេសសម្រាប់ទូរស័ព្ទ Galaxy Note 8 ដើម្បីបង្ហាញពីអានុភាពនៃបច្ចេកវិទ្យាដ៏អស្ចារ្យគ្មានដែនកំណត់របស់ទូរស័ព្ទស៊េរីថ្មីនេះ។ ជាមួយនឹងអេក្រង់ស្ទើរគ្មានគែម និងកោងនៅគែមទាំងសងខាង Samsung Galaxy Note 8 ផ្តល់នូវភាពងាយស្រួលក្នុងការចាប់កាន់ មើលវីដេអូ ថតរូប និងលេងហ្គេមទូរស័ព្ទ ប្រៀបធៀបទៅនឹងស៊េរីទូរស័ព្ទមុនៗ ខណៈដែលពណ៌រូបភាពភ្លឺច្បាស់ល្អ ហាក់ដូចជាលោតផុសលើអេក្រង់នៅក្នុងដៃរបស់អ្នក។

គួររំលឹកផងដែរថា ទូរស័ព្ទ Galaxy Note 8 គឺជាស្មាតហ្វូនដ៏ទំនើបទាន់សម័យ ដែលបំពាក់នូវអេក្រង់ Infinity Display ដ៏ភ្លឺស្រស់ស្អាត ដែលមានទំហំ 6.3 អ៊ីញ ជាមួយកម្រិតភាពច្បាស់ 4K និងសមាមាត្រ 18.5:9 ព្រមទាំង RAM ទំហំ 12 មេហ្គាភិចសែល ជាមួយមុខងាររក្សាលំនឹងរូបភាពអុបទិកទាំងសងខាង និងថ្មសាកទំហំ 3300mAh និងសាកថ្មរហ័ស។

មិនតែប៉ុណ្ណោះ Galaxy Note 8 ក៏ជាស្មាតហ្វូនដែលអាចដាក់ស៊ីមបានពីរផងដែរ ដោយភ្ជាប់នូវប៊ិក S Pen ស៊េរីថ្មីដែលជួយឲ្យអ្នកប្រើប្រាស់ស្មាតហ្វូនកាន់តែមានភាពងាយស្រួលក្នុងការកត់ចំណាំ សរសេរ ឬគូររូបលើអេក្រង់ដោយផ្ទាល់។

សូមរួសរាន់ទ្បើង! កុំឲ្យឱកាសដ៏ល្អនេះ កន្លងផុតទៅឲ្យសោះ ព្រោះការផ្តល់ជូនពិសេសនេះមានរយៈពេលកំណត់ត្រឹមថ្ងៃទី៣១ ខែធ្នូ តែប៉ុណ្ណោះ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់មជ្ឈមណ្ឌលបម្រើសេវាកម្មអតិថិជនតាមរយៈទូរស័ព្ទលេខ៖ 1800 203 232