(កែប)៖ ស្នងការនគរបាលខេត្តកែប លោកឧត្តមសេនីយ៍ទោ អ៊ីង សំអុល បានថ្លែងអង្គភាពព័ត៌មាន Fresh News ថា គិតត្រឹមវេលាម៉ោង៧ព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧នេះ សម្រាប់ពិធីបុណ្យសមុទ្រ ដែលរៀបចំនៅក្នុងខេត្តកែប មានភ្ញៀវទេសចរមកកម្សាន្តសប្បាយជាង៣៥ម៉ឺននាក់។
បើតាមលោកស្នងការ ចំពោះបញ្ហាសន្តិសុខវិញ គឺគ្រប់គោលដៅទាំងអស់ត្រូវបានសមត្ថកិច្ច ទទួលខុសត្រូវការពារ និងរៀបចំសណ្តាប់ធ្នាប់ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់។
សូមបញ្ជាក់ថា ពិធីបុណ្យសមុទ្រត្រូវបានរៀបចំឡើងនៅក្នុងខេត្តកែប រយៈពេល៣ថ្ងៃ គឺថ្ងៃទី២២-២៣-២៤ ខែធ្នូ ឆ្នាំ២០១៧ ក្រោមប្រធានបទ «ឆ្នេរសមុទ្របៃតង អនាគត គឺបច្ចុប្បន្ន» ហើយនៅយប់មិញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជាអធិបតីចូលរួមបើកជាផ្លូវការ។