(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧នេះ គណៈរដ្ឋមន្រ្តី បានបើកកិច្ចប្រជុំមួយ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
កិច្ចប្រជុំនេះ មានរបៀបវារៈចំនួន៣ រួមមាន៖
១៖ សេចក្តីព្រៀងកម្មវិធីសកម្មភាពជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងឱនភាពដី ឆ្នាំ២០១៧-២០២៦។
២៖ សេចក្តីព្រៀងរបាយការណ៍ស្តីពីវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០១៥។
៣៖ បញ្ហាផ្សេងៗ៖ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំសច្ចាប័នពីស្ថាប័ននីតិប្បញ្ញតិ្តលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេវាកម្ម ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌ ស្តីពីសហប្រតិបត្តិការសេដ្ឋកិច្ច ទូលំទូលាយរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋឥណ្ឌាផងដែរ។
ប៉ុន្តែបន្ទាប់ពីប្រជុំរួច រាជរដ្ឋាភិបាល បានសម្រេចច្រានចោលរបៀបវារៈទី១វិញ ដោយឱ្យក្រសួងកសិកម្ម កែតម្រូវឱ្យបានល្អប្រសើរឡើងវិញ។
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់គណៈរដ្ឋមន្រ្តី៖