(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្មបានប្រកាសផ្តល់សិទ្ធិផ្តាច់មុខដល់ក្រុមហ៊ុន ព្រីស៊ីហ្សិន ខាស៍ (ខេមបូឌា) លីមីធីត ក្នុងការនាំចូល ចែកចាយរថយន្ដ និងគ្រឿងបន្លាស់ម៉ាក PORSCHE នៅកម្ពុជា។
ជាមួយនេះ ក្រុមហ៊ុន ព្រីស៊ីហ្សិន ខាស៍ (ខេមបូឌា) លីមីធីត ក៏បានបញ្ជាក់ ពីអត្ថប្រយោជន៍ នៃការទិញរថយន្ដថ្មី ពីក្រុមហ៊ុននាំចូលស្របច្បាប់ ជាជាងទីផ្សារខាងក្រៅផងដែរ ដូចជាការធានារ៉ាប់រង សេវាថែទាំរថយន្ត និងការធានាលើគ្រឿងបន្លាស់ រយៈពេលបួនឆ្នាំ។ អតិថិជនក៏អាចកុម្ម៉ង់ រថយន្តម៉ាក PORSCHE តាមចំនង់ចំណូលចិត្តបានទៀតផង។
គួរបញ្ជាក់ថា រថយន្ដ PORSCHE ដែលនាំចូលផ្ដាច់មុខ ដោយក្រុមហ៊ុនព្រីស៊ីហ្សិន ខាស៍ (ខេមបូឌា) លីមីធីត មានអគារដាក់លក់ និងសេវាកម្មនៅមហាវិថីសហព័ន្ធរុស្សី សង្កាត់កាកាប ខណ្ឌពោធ៏សែនជ័យ រាជធានីភ្នំពេញ៕