(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា បានបញ្ជាក់ថា នៅ១៧៖៤៥នាទីល្ងាច ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧នេះ ចរន្តអគ្គិសនីនៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានតភ្ជាប់ឡើងវិញហើយ ក្រោយពេលដាច់ចរន្តអស់រយៈពេល១ម៉ោង។
សូមបញ្ជាក់ថា នៅវេលាម៉ោង ១៦៖៤៤នាទីរសៀល ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧នេះ មានករណីដាច់ចរន្តអគ្គិសនី ពីអនុស្ថានីយទី២(GS2-F2B) នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយសារបុគ្គលិកក្រុមហ៊ុន Opennet បោះខ្សែកាប Internet គងលើខ្សែបណ្តាញ តង់ស្យុងមធ្យម(MV)។
ករណីនេះ បានបណ្តាលឱ្យ ចរន្តអគ្គិសនីនៅតំបន់មួយចំនួនត្រូវបានដាច់ ក្នុងនោះមាន តាមបណ្តោយផ្លូវទំនប់អូស្ត្រាលី ភូមិត្នោតជ្រុំ១&៣ ភូមិចំរើនផល និងភូមិទំនប់ថ្មី សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕