​​​​​​​​​(ភ្នំពេញ)៖ ក្រុមហ៊ុន អាយ.អេស.អាយ ស្ទៀល ​(ISI STEEL) បានសម្រេចបើកសម្ពោធជាផ្លូវការ នូវភ្នាក់ងារចែកចាយ អាយ អេស អាយ សូពើដេប៉ូ ខេត្តត្បូងឃ្មុំ ដែលមានទីតាំង នៅផ្លូវជាតិលេខ០៧ ភូមិពោន ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

ក្រុមហ៊ុន ISI STEEL សម្រេចបង្កើត ISI SUPER DEPOT នេះឡើង គឺដើម្បីចូលរួម ចំណែកលើកស្ទួយដល់ វិស័យសំណង់ និងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ឲ្យកាន់តែមានភាពរីកចម្រើនខ្លាំងឡើង និងជួយដល់អាជីវករ ដែលមានឆន្ទៈដូចគ្នាជាមួយនឹងក្រុមហ៊ុន ក្នុងការពង្រីកអាជីវកម្ម ដើម្បីបំពេញតំរូវការអតិថិជននៅក្នុងខេត្តត្បូងឃ្មុំ ។ ចាប់ពីពេលនេះតទៅ អតិថិជនទាំងអស់ ដែលរស់នៅក្នុងខេត្តត្បូងឃ្មុំ អាចរកជាវផលិតផលដែលមានគុណភាពខ្ពស់ស្តង់ដារអន្តរជាតិ របស់សម្ព័ន្ធក្រុមហ៊ុន អាយ អេស​ អាយ គ្រុប (ISI GROUP) បានដោយមិនចាំបាច់ធ្វើដំណើរទៅភ្នំពេញនោះទេ ជាមួយនិងតម្លៃលក់ដូចគ្នានិងក្រុមហ៊ុន ថែមទាំងជួយសម្រួលដល់អតិថិជន ដែលរស់នៅក្នុងខេត្តត្បូងឃ្មុំ ឲ្យមានភាពងាយស្រួល ក្នុងការរកទិញ​ ក៏ដូចជាដឹកជញ្ជូនបានឆាប់រហ័ស សម្រាប់ផលិតផលរបស់សម្ព័ន្ធក្រុមហ៊ុន ISI GROUP ដែលជាផ្នែកមួយសំខាន់ ក្នុងការពង្រឹង និងពង្រីកអាជីវកម្ម ឬគម្រោងសាងសង់របស់ខ្លួន ឲ្យមានប្រសិទ្ធភាពខ្ពស់។

ISI SUPER DEPOT ជាតំណាងចែកចាយផ្តាច់មុខរបស់ សម្ព័ន្ធក្រុមហ៊ុន ISI GROUP រួមមាន ក្រុមហ៊ុន ISI STEEL ជាក្រុមហ៊ុនកែច្នៃ និងចែកចាយដែកទីបមូល ទីបជ្រុង ដែកកម្រាលពុម្ព I-DECK ដែកតួU ដែកតួC ដែកតួZ និងផលិតផលស័ង្កសីគុណភាពខ្ពស់ស្តង់ដារអន្តរជាតិ ម៉ាក អាយ​ អេស អាយ ផាម (ISI PALM) រួមមានដំបូលស័ង្កសីបិទស្នោរ ស័ង្កសីញ៉ូម និងស័ង្កសីពណ៌គ្រប់ប្រភេទ, ក្រុមហ៊ុន​ FUXIN Steel Buildings (FUXIN) ផលិត និងដំឡើងគ្រោងអគារដែក រោងចក្រ និងឃ្លាំង, ក្រុមហ៊ុន Mekong Materials Enterprise (MME) ចែកចាយដែកថ្នាំងអំពៅនិងដែកកង និង ក្រុមហ៊ុន Global CamStar (GCS) ចែកចាយបរិក្ខារសំណង់រួមមាន ម្សៅបៀកខេមស្តារ (CamStar) សន្លឹកម្នាងសិលា ម្សៅបៀកម្នាងសិលាម៉ាកជិបរ៉ក់ ម្សៅបិទម្នាងសិលាម៉ាកជិបរ៉ក់ ម្សៅចាក់ម្នាងសិលាម៉ាកជិបរ៉ក់ គ្រឿងអគ្គិសនីម៉ាក Schneider និង LeKise ។ល។

ក្នុងឆ្នាំ២០១៧​នេះ ក្រុមហ៊ុនបានបើកឲ្យដំណើរការ ISI SUPER DEPOT ចំនួនបីខេត្ត ដូចជា ខេត្តកំពង់ស្ពឺ​ កំពត និងខេត្តត្បូងឃ្មុំ ហើយ ដែលធ្វើឲ្យបណ្តាញ ចែកចាយរបស់ក្រុមហ៊ុន បានកើនឡើងរហូតដល់១៤ខេត្ត-ក្រុង-រាជធានី ទូទាំងកម្ពុជា ។​ក្រុមហ៊ុន ISI STEEL បានកកើតឡើងនៅឆ្នាំ១៩៩៧ បច្ចុប្បន្ន​បាន​ក្លាយ​ទៅ​ជា​ក្រុមហ៊ុន​ផលិតនិងចែកចាយដែកធំជាងគេ និងឈានមុខគេនៅកម្ពុជា មានសមត្ថភាពផលិតជាច្រើនពាន់តោនក្នុងមួយខែ​ ហើយគ្រប់ផលិតផល ISI STEEL ត្រូវបានទទួលស្គាល់ ជឿជាក់ និងទុកចិត្តពីសំណាក់អតិថិជន ដោយគុណភាពខ្ពស់ ដែលទាំងនេះស្តែងចេញពីភាពឧស្សាហ៍ព្យាយាម សុចរិតភាព និងគំនិតច្នៃប្រឌិត របស់ក្រុមហ៊ុន នៅក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។

ព័ត៌មានបន្ថែម ទំនាក់ទំនង៖ ISI SUPER DEPOT ខេត្តត្បូងឃ្មុំ តាមរយៈទូរស័ព្ទលេខ៖ ០៩៥/០៨៧ ៧៨៩ ៨១៨ និង ០៨៨​ ៧ ៧៨៩ ៨១៨
*លោក​ សាមិត្ត វឌ្ឍនៈឧត្តម ប្រធានផ្នែកទំនាក់ទំនង​សាធារណៈ​ ក្រុមហ៊ុន ISI STEEL តាមរយៈទូរស័ព្ទលេខ៖ ០១៥ ៧៧៧ ៣០៥ និងអ៊ីម៉ែល៖ [email protected]
*ឬចូលទៅកាន់គេហ​ទំព័រ http://www.isisteel.com.kh/ឬទំព័រហ្វេសប៊ុក ISI STEEL៕