(ភ្នំពេញ)៖ លោក វង្សី វិស្សុត និងភរិយា បានចូលរួមអបអរសាទរ លោកកិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ ប្រធានកិត្តិយស ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ដែលទទួលបាននូវគ្រឿង ឥស្សរិយយស «The Grand of the Order of the Rising Sun» ដែលជាគ្រឿង ឥស្សរិយយស ថ្នាក់ខ្ពស់ បំផុតលេខ១ របស់រដ្ឋាភិបាលជប៉ុន សម្រាប់ជនបរទេស ដែលបានរួមចំណែក ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងមិត្តភាពរវាងប្រទេសកម្ពុជា និងជប៉ុន។
សូមជម្រាបថា គ្រឿងឥស្សរិយយស Grand Cordon of the Order of the Rising Sun របស់ ព្រះចៅអធិរាជជប៉ុន Akito ត្រូវបានប្រគល់ជូនដល់ដៃលោកកិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ នៅស្ថានទូតជប៉ុនប្រចាំកម្ពុជា៕