(ឧត្តរមានជ័យ)៖ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧នេះ មានករណីផ្ទុះក្បាលគ្រាប់៦០មីលីម៉ែត្រមួយករណី នៅស្រុកអន្លងវែង ខេត្តឧត្តរមានជ័យ បានបណ្តាលឲ្យគ្រូបង្រៀនម្នាក់ និងសិស្ស៣នាក់រងរបួសធ្ងន់។ នេះបើយោងតាមសេចក្តីរាយការណ៍ ដែលអង្គភាព Fresh News ទើបតែទទួលនៅមុននេះបន្តិច។
ករណីផ្ទុះគ្រាប់ដ៏សាហាវនេះ បានកើតឡើងនៅចំណុចសាលាបឋមសិក្សាសម្តេច ហ៊ុន សែន អន្លង់វែង ស្ថិតក្នុងភូមិថ្នល់កែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលបានបណ្តាលឲ្យមានអ្នករងរបួសចំនួន៤នាក់ ក្នុងនោះមានអ្នកគ្រូម្នាក់ កុមារាម្នាក់ និងកុមារីចំនួនពីរនាក់៕