Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កិច្ចសម្ភាសន៍កងទ័ពតាមទល់ដែន៖ កងទ័ពប្រតិកម្មខ្លាំងចំពោះការអំពាវនាវរបស់លោក សម រង្ស៊ី ឲ្យកងទ័ពប្រឆាំងរាជរដ្ឋាភិបាល (Video inside)

21-12-2017 15:34

(ភ្នំពេញ)៖ កងទ័ពដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមទល់ដែនខ្មែរ-ថៃ បានចាត់ទុកការអំពាវនាវរបស់លោក សម រង្ស៊ី ឲ្យកងទ័ពកុំស្តាប់បញ្ជាមេបញ្ជាការ ឬ ប្រឆាំងជាមួយរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន គឺជាការញុះញង់មួយ ដែលនឹងនាំឲ្យជាតិកម្ពុជាទាំងមូលជួបប្រទូស្តរាយ និងធ្លាក់ទៅក្នុងភាពវឹកវរដូចពីអតីតកាល។

កងទ័ពបានសម្តែងការប្រតិកម្មយ៉ាងខ្លាំងចំពោះការអំពាវនាវរបស់លោក សម រង្ស៊ី ហើយបានប្រកាសប្រឆាំងដាច់ខាតចំពោះសារញុះញង់របស់អតីតប្រធានបក្សប្រឆាំងរូបនេះ។ កងទ័ពថែមទាំងបានប្រកាសការពារឲ្យបាននូវសុខសន្តិភាព ដែលកំពុងគ្រប់ដណ្តប់នៅកម្ពុជានាពេលបច្ចុប្បន្ន។

សូមទស្សនាវីដេអូបទសម្ភាសន៍រវាងអង្គភាពព័ត៌មាន Fresh News ជាមួយកងទ័ពនៅតាមព្រំដែនខ្មែរ-ថៃ៖