(ភ្នំពេញ)៖ ក្រុមហ៊ុន Chevron Cambodia ដែលធ្វើទីផ្សារម៉ាកសញ្ញា Caltex បានឈ្នះពានរង្វាន់ចំនូនបួន នៅក្នុងកម្មវិធី Promotion Marketing Awards of Asia ឆ្នាំ២០១៧ ដែលប្រារព្ធឡើង នៅទីក្រុងកូឡាឡាំពូរ កាលពីកន្លងទៅនេះ។
ក្នុងរង្វង់ឧស្សាហកម្មទីផ្សារ Dragons of Asia ដែលមានដូចជាពានរង្វាន់ Blue Dragon ដែលបានឈ្នះ លើយុទ្ធនាការល្អបំផុតនៅកម្ពុជា (Best Campaign in Cambodia) ពានរង្វាន់ Silver Dragon សម្រាប់ព្រឹត្តិកាណ៍ ដ៏ល្អបំផុត (Best Event) ឬយុទ្ធនាការទីផ្សារប្រកបដោយបទពិសោធន៍ ( Experiential Marketing Campaign) ពានរង្វាន់ Black Dragon សម្រាប់គំនិតប្រកបដោយភាពច្នៃប្រឌិត (Best Innovative Idea or Concept) និងពានរង្វាន់ Black Dragon សម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គមល្អបំផុត ( Best Socail Media) ឬយុទ្ធនាការនិយាយពីមាត់មួយ ទៅមាត់មូយ (Word of Mouth Campaign) ទាំងអស់នេះ មានក្នុងយុទ្ធនាការ លោកព្រាបសុវត្ថិ ពញ្ញាក់អារម្មណ៍អតិថិជន «Preap Sovath Surprise» ដែលបង្កើតឡើង ដើម្បីសម្ពោធប្រេងឥន្ធនៈ Caltex ជាមួយ Techron® ថមី និង ល្អជាងមុនដែលមាន Clean& Glide TechnologyTM ជាមួយការអបអរសាទរខូប២០ឆ្នាំរបស់ Caltex នៅកម្ពុជា។
ភាពជាដៃគួសហការរវាងក្រុមហ៊ុន Chevron និងក្រុមហ៊ុម Havas Riverorchid Cambodia និងវត្តមានពីកំពូលតារាចម្រៀងដ៏ល្បីរបស់កម្ពុជា លោកព្រាបសុវត្ថិ បង្ហាញពីសកម្មភាពចាក់ប្រេងឥន្ធនៈ Caltex ឲ្យអតិថិជនជាង១០០នាក់ នៅតាមបណ្ដាស្ថានីយមួយចំនួន ដែលបានជ្រើសរើសក្នុងទីក្រុងភ្នំពេញ។ លោកព្រាប សុវត្ថិ ស្លៀកពាក់ឯសណ្ឋាន ជាបុគ្គលិកស្ថានីយ Caltex ចាក់ប្រេងឥន្ធនៈបណ្ដើរ និយាយពីអត្ថប្រយោជន៍នៃ Caltex ជាមួយTechron ថ្មីដែលមាន Clean and Glide technology បណ្ដើរ ដូចជាការសន្សំសំចៃប្រេង ការការពាម៉ាស៊ីន និងបង្កើនថាមពលអតិបរមា។ គាត់ក៏បានចែករំលែកចំនេះដឹងខ្លះៗអំពីការច្រៀង ព្រមទាំងការចាក់ប្រេងឥន្ធនៈដោយឥតគិតថ្លៃ សម្រាប់ជាកាដូពី Caltex ដើម្បី អបអរសាទរខួប ២០ឆ្នាំនៅកម្ពុជា។
ព្រឹត្តិការណ៍នេះបង្កើតឡើងដោយភាពជោគជ័យ លើប្រព័ន្ធផ្សព្វផ្សាយ ដោយមានមនុស្សច្រើនជាង១លាននាក់ទស្សនាវីដេអូ ក្នុងរយៈពេល២៤ម៉ោងដំបូង ពិសេសលើបណ្ដាញសង្គមហ្វេសប៊ុក ដែលមានមនុស្ស Share ច្រើនជាង៨០,០០០នាក់។ ៦សប្ដាហ៍បន្ទាប់ វីដេអូលោក ព្រាប សុវត្ថិ បានបំបែកកំណត់ត្រា Viral Campaign នៅកម្ពុជា ជាមួយ Veiw ច្រើនជាង ២លាននាក់។ ទន្ទឹមនឹងនេះ បរិមាណលក់បានកើនឡើងគួឲ្យកត់សម្គាល់ដល់ទៅ 17% ហើយអតិថិជនមានអារម្មណ៏ល្អចំពោះម៉ាកសញ្ញា Caltex យ៉ាងខ្លាំង។
លោក Daniel Hwang, Manager Products-Cambodia បានឲ្យដឹងថា «ភាពជោគជ័យនៃយុទ្ធនាការកន្លងមក ក៏ដូចជានៅក្នុងកម្មវិធី PMAA Dragons of Asia បង្ហាញពីការខិតខំប្រឹងប្រែង ដែលក្រុមហ៊ុន Chevron បន្ដផ្ដល់ជូនអតិថិជនរបស់ពួកគាត់។ អ្វីគ្រប់យ៉ាងដែលយើងធ្វើ គឺដើម្បីធានាថាអតិថិជនរបស់យើង រីករាយរាល់ពេលធ្វើដំណើរ ដោយការផ្ដល់ឲ្យពួកគាត់នូវ ប្រេងឥន្ធនៈផ្កាយ៥ តួយ៉ាងដូចជា Caltex ជាមួយនិង Techron នៅពេលពួកគាត់នៅតាមផ្លូវធ្វើដំណើរ គាត់មានអារម្មណ៍ល្អជាមួយ ភាពភ្ញាក់ផ្អើល ដូចជាពេលលោក ព្រាប សុវត្ថិ ចាក់ប្រេងឲ្យពួកគាត់ជាដើម, យើងផ្ដល់ឲ្យពួកគាត់នូវការធ្វើដំណើរដ៏រីរាយ និងបទពិសោធន៍ដ៏អស្ចារ្យដូចគ្នាដែរ»។
កម្មវិធី PMAA Dragons of Asia ដែលមានការប្រកួតប្រជែងខ្លាំងនោះ ត្រូវបានទទួលស្គាល់ថា ក្នុងទីផ្សារទំនាក់ទំនង់មានប្រសិទិ្ធភាពបំផុត ដោយក្រុមហ៊ុន និងអតិថិជននៅបណ្ដាប្រទេសទាំងអស់ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ចាប់តាំងពីឆ្នាំ២០០០ ដោយប្រារព្ធឡើងនៅឯភោជនីយដ្ឋាន Ruyi និងLyn ក្នុងទីក្រុងកូឡាឡាំងពួរ ដែលបានពានរង្វាន់ឆ្នាំនេះ បានទាក់ទាញ ចំណាប់អារម្មណ៍យ៉ាងខ្លាំង នៅគ្រប់ផ្នែកទីផ្សារទាំងអស់ ជាងឆ្នាំមុនៗ និងការត្រូតពិនិត្យយ៉ានយកចិត្តទុកដាក់ដោយក្រុមអ្នកវិនិច្ឆ័យចំនួន ២២៥នាក់ មកពីប្រទេសចំនួន៣០។ នៅក្នុងប្រភេទសំខាន់ៗ នៃព្រឹត្តិការណ៍ដ៏ធំបំផុត ( Best Event) ឬយុទ្ធនាការទីផ្សារ ប្រកបដោយបទពិសោធន៍ ( Experientail Marketing Campaign) ដែលលក្ខណៈវិនិច្ឆ័យរួមបញ្ចូលលើយុទ្ធសាស្រ្ដយុទ្ធនាការ (Campaign Strategy) និងគំនិតសម្រាប់យុទ្ធនាការ ( Capaign Concept) ការប្រតិបត្តិយុទ្ធនាការ ( Campaign Execution) និងលទ្ធផលបានពីយុទ្ធនាការ( Campaign Results)៕