(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គនាយកដ្ឋានពន្ធដារ បានផ្ញើសារលិខិតចូលរួមអបអរសាទរ កិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ដែលទទួលបាននូវគ្រឿងឥស្សរិយយស «The Grand of the Order of the Rising Sun» ដែលជាគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុតលេខ១ របស់រដ្ឋាភិបាលជប៉ុន សម្រាប់ជនបរទេស ដែលបានរួមចំណែកក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងមិត្តភាពរវាងប្រទេសកម្ពុជា និងជប៉ុន។
សូមជម្រាបថា គ្រឿងឥស្សរិយយស Grand Cordon of the Order of the Rising Sun របស់ព្រះចៅអធិរាជជប៉ុន Akito ត្រូវបានប្រគល់ជូនដល់ដៃលោកកិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ នៅស្ថានទូតជប៉ុនប្រចាំកម្ពុជា៕