(ភ្នំពេញ)៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ បានបង្ហាញលេខទូរស័ព្ទពិសេស៦ខ្សែ ដើម្បីឲ្យប្រជាពលរដ្ឋរាយការណ៍មុខសញ្ញាផ្សេងៗ ដែលទាក់ទងនឹងករណីចោរលួច ឆក់ ដាក់ថ្នាំសណ្តំ ឬករណីផ្សេងៗទៀត ដែលអាចកើតមានឡើង ក្នុងពិធីបុណ្យសមុទ្រនា ខេត្តកែប ថ្ងៃទី២២-២៣-២៤ ខែធ្នូ ឆ្នាំ២០១៧។
លេខទូរស័ព្ទពិសេស ដែលអាចឲ្យប្រជាពលរដ្ឋទាក់ទងបាន២៤ម៉ោងរួមមាន៖ 117, 740, 741, 742, 743 និង 744។
ជាមួយគ្នានេះ នគរបាលក៏បានបង្ហាញមុខសញ្ញាចោរលួច ឆក់ និងបុកហោប៉ៅ ដើម្បីបង្ការទប់ស្កាត់បទល្មើស ក្នុងពិធីបុណ្យសមុទ្រផងដែរ៕