(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីបញ្ហាអាកាសធាតុនៅកម្ពុជា ដោយបានបញ្ជាក់ថា ធាតុអាកាសត្រជាក់ខ្លាំង គ្របដណ្តប់នៅកម្ពុជា តែ១ថ្ងៃទៀតទេ គឺថ្ងៃទី២១ ខែធ្នូនេះ។
ក្រសួងបានឲ្យដឹងទៀតថា បន្ទាប់ពីថ្ងៃទី២១ ខែធ្នូទៅ គឺអាកាសធាតុនឹងកើនឡើងកម្តៅមកវិញ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ក្នុងរង្វង់ពី២៣-២៤អង្សាសេ។ លើកលែងតែខេត្ត ប៉ៃលិន ព្រះវិហារ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី សីតុណ្ហភាពស្ថិតនៅក្នុងរង្វង់ពី១៩-២០អង្សាសេ៕