(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ព័ត៌មានដោយ៖ លោក វ៉ាន់ សារាយ, កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត,លោក អាន គន្ធធារ៉ា, និងកញ្ញា យ៉ង់ សក្គុណា, លោក ជួរ លឹមហួត, អ្នកនាង កេត សត្យា៖

* ព័ត៌មានជាតិ (Cambodia News)

១៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសឈប់ឱ្យមានការឆ្លើយឆ្លងជាមួយ ក្រុមបក្សប្រឆាំងក្រៅច្បាប់ និងអះអាងថា កុំសង្ឃឹមបក្សដែលរំលាយហើយរស់ឡើងវិញឲ្យសោះ

២៖ នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសបង្កើតធនាគារថ្មីមួយ សម្រាប់ផ្តល់ឥណទានដល់សហគ្រាសធុនតូច និងមធ្យម ដោយប្រើប្រាស់ទុន១០០លានដុល្លារ

៣៖ សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាមិនត្រូវពឹងលើដង្ហើមខាងក្រៅដើម្បីរស់នោះទេ ត្រូវតែពង្រឹងខ្លួនឯង

៤៖ សម្តេចតេជោ ហ៊ុន សែន ធានាចេញប្រាក់ជំនួសកម្មករ បើម្ចាស់ផ្ទះជួលដល់កម្មករ ដំឡើងថ្លៃផ្ទះ ក្នុងឆ្នាំ២០១៨

៥៖ សម្តេចតេជោ ហ៊ុន សែន៖ អគ្គិសនីកម្ពុជា និងរដ្ឋាករទឹក ត្រូវប្រឹងប្រែងតអគ្គិសនី និងទឹកដល់បន្ទប់ជួលកម្មករ ដើម្បីទទួលបានតម្លៃអនុគ្រោះរបស់រាជរដ្ឋាភិបាល

៦៖ សម្តេចតេជោ ហ៊ុន សែន៖ ប្រាក់ឈ្នួលកម្មករត្រូវតែបង្កើនឡើងជារៀងរាល់ឆ្នាំ, តែកម្មករក៏ត្រូវប្រឹងប្រែងបង្កើនសមត្ថភាព និងផលិតភាពការងារខ្លួនឯងបន្ថែមទៀតដែរ

៧៖ សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសខ្លាំង៖ ទោះក្នុងតម្លៃណាក៏ដោយ មិនអនុញ្ញាតឲ្យជនណាបំផ្លាញជាតិកម្ពុជា ដូចទៅនឹងអតីតកាលទៀតឡើយ

៨៖ ក្រុមកម្មករ ខឹងសម្បាមេដឹកនាំអតីតបក្សសង្គ្រោះជាតិ ដែលកំពុងធ្វើយុទ្ធនាការឲ្យអន្តរជាតិឈប់ទិញទំនិញកម្ពុជា

៩៖ ទេសរដ្ឋមន្រ្តី ប្រាក់​ សុខុន៖ ក្នុងឆ្នាំ២០១៧នេះ ជប៉ុនផ្តល់ជំនួយសរុប ៣១២លានដុល្លារ ដល់កម្ពុជា

១០៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ប្រកាសបិទការចាក់ផ្សាយបទចម្រៀង «គ្រូបង្រៀនស្រវឹងស្រា» របស់ផលិតកម្មថោន

១១៖ ធនាគារពិភពលោក៖ ការរីកលូតលាស់ដ៏ឆាប់រហ័សនៃទីក្រុងភ្នំពេញ បានចូលរួមចំណែកក្នុងការបង្កើនឱកាសការងារ និងកាត់បន្ថយភាពក្រីក្រ

១២៖ កម្ពុជាចុះកិច្ចព្រមព្រៀងទិញអគ្គិសនីឡាវ ដើម្បីដោះស្រាយបញ្ហាផ្គត់ផ្គង់អគ្គិសនី នៅខេត្តព្រះវិហារ កំពង់ធំ និងឧត្តរមានជ័យ ធ្វើឲ្យតម្លៃអគ្គិសនីធ្លាក់ចុះពី១,១០០រៀល មកនៅ៧៨០រៀលក្នុង១គីឡូវ៉ាត់ម៉ោង

១៣៖ ១១ខែ កម្ពុជាទទួលបានចំណូលជាង៦៦ម៉ឺនដុល្លារពីវិស័យជលផល, ផលនេសាទត្រូវបាននាំចេញជាង១ម៉ឺនតោន

១៤៖ ក្រសួងធនធានទឹក៖ ធាតុអាកាសត្រជាក់ខ្លាំង នឹងបន្តគ្របដណ្តប់ លើកម្ពុជាមួយថ្ងៃទៀត គឺថ្ងៃទី២១ ខែធ្នូស្អែកនេះ

* ព័ត៌មានអន្តរជាតិ (World News)

១៖ ព័ត៌មានក្តៅ! អាជ្ញាធររុស្ស៊ី «ចាប់បានចារកម្ម​មកពីប្រទេសជិតខាង ដែលចូលដៃនឹងជន​ក្បត់ជាតិក្នុងស្រុក» ហើយលួច​ស៊ើបការណ៍​សម្ងាត់យោធា

២៖ ពិធីបុណ្យសពសមាជិកក្រុម SHINee, ក្រុមអ្នកគាំទ្រ និងមិត្តរួមអាជីពទួញយំ​បង្ហាញការ ​សោកស្តាយ

៣៖ អ្នកជំនាញចិន «ទម្លាយចេតនាពិតពីក្រោយខ្នងអាមេរិក» ដែលប្រឹងចាក់រុកកូរ៉េខាងជើង ឲ្យពុះកញ្ជ្រោល

៤៖ ព័ត៌មានក្តៅ! ប៉ូលិសអង់គ្លេស «ត្រៀមកម្លាំងប្រឆាំងភេរវកម្ម នៅមុនថ្ងៃបុណ្យណូអែល» ខណៈជនសង្ស័យមួយចំនួន ត្រូវបានចាប់ខ្លួន

៥៖ ផែនការសម្ងាត់ជាតិ​អាមេរិក «ក្នុងការ​ស្វែងរក UFO ឬថាសហោះ» ត្រូវបានទម្លាយ​ជាផ្លូវការ!

៦៖ ព័ត៌មានរសើប! អាជ្ញាធរមីយ៉ាន់ម៉ា «កំពុងស៊ើបអង្កេតលើ សាកសពមួយរណ្តៅ» ដែល​រកឃើញក្នុងរដ្ឋ Rakhine!

៧៖ កម្មវិធីថ្មីៗទើបបង្កើត «អនុញ្ញាតឲ្យ Facebook បិទគណនីក្លែងក្លាយរាប់លាន ក្នុងមួយថ្ងៃៗ» និងផ្គាប់ចិត្តអ្នកប្រើប្រាស់

៨៖ ក្តៅគគុក! អាមេរិក​ចោទអ៊ីរ៉ង់ថា «បានឧបត្ថម្ភ​គ្រាប់មីស៊ីល ដល់ក្រុមឧទ្ទាម​ហួធី-យ៉េមែន» តែអ៊ីរ៉ង់ចេញមុខ​ទាត់ចោលភ្លាមៗ!

៩៖ មិនសូវស្រួល! «ប្រជាប្រិយភាព ដូណាល់ ត្រាំ កំពុងដាំក្បាលចុះយ៉ាងគំហុក» ដែលនេះជាការស្ទង់មតិដោយ CNN ៕