(បន្ទាយមានជ័យ)៖ ឆ្អឹងមាន់ ស៊ុតមាន់ ប្រហិតខូចគុណភាព និងការវេចខ្ចប់គ្មានអនាម័យចំនួន២៨០គីឡូក្រាម ត្រូវបានមន្រ្តីកាំកុងត្រូលខេត្តបន្ទាយមានជ័យ សហការជាមួយសមត្ថកិច្ច ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បង្ក្រាបបាន ខណៈកំពុងលួចនាំចូលពីថៃ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧នេះ។
មន្រ្តីកាំកុងត្រូលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ប្រតិបត្តិការនេះបានធ្វើឡើងក្រោមការណែនាំពីលោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញារងអមសាលាដំបូងផដែរ សហការជាមួយលោក ឈុន ពិសិដ្ឋ ប្រធានប៉ុស្តិ៍កាំកុងត្រូលច្រកទ្វារអន្តរជាតិប៉ោយប៉ែត។
បន្ទាប់ពីចាប់បាន ទំនិញដែលខូចគុណភាពទាំងនេះ ត្រូវបានក្រុមមន្រ្តីយកទៅដុតកម្ទេចនៅថ្ងៃនេះចោលតែម្តង។
ជាមួយគ្នានេះ មន្រ្តីកាំកុងត្រូលសូមអំពាវនាវដល់អ្នករកស៊ីទាំងឡាយ ត្រូវបញ្ឈប់ការនាំចូលទំនិញដែលខូចគុណភាពទាំងនេះ ពីព្រោះវាបានជះផលប៉ះពាល់ដល់សុខភាពរបស់បរិភោគយ៉ាងខ្លាំង និងបន្តវិធានការនេះជាបន្តបន្ទាប់ទៀតដូចភ្លៀងរលឹម៕