Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការកាត់ទោស ទណ្ឌិតសម រង្សី ករណីបរិហារកេរ្តិ៍សម្តេចតេជោ​

20-12-2017 19:00

(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការកាត់ទោស ទណ្ឌិត​ សម​ រង្ស៊ី​ អតីតប្រធានគណបក្សសង្រ្គោះជាតិ នៅព្រឹកថ្ងៃទី២៩​ ខែធ្នូ​ ឆ្នាំ២០១៧ ខាងមុខនេះ​ ពាក់ព័ន្ធនឹងបទបរិហារកេរ្តិ៍សម្តេចតេជោថា​ សូកប្រាក់កញ្ញា​ ធី​ សុវណ្ណថា​ ចំនួនមួយលានដុល្លារអាមេរិក​។

សវនាការខាងមុខនេះ ដឹកនាំដោយ​ លោកហេង សុខណា ជាចៅក្រមជំនុំជម្រះ និងមានលោកសៀង សុខ ជាតំណាងអយ្យការ។

សូមបញ្ជាក់ថា ក្នុងសំណុំរឿងនេះ លោក គី តិច មេធាវីតំណាងដោយអាណត្តិសម្តេចតេជោ ហ៊ុន សែន បានដាក់ពាក្យបណ្ដឹងប្តឹង​ទណ្ឌិត​ សម​ រង្ស៊ី​ ទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨​ ខែមករា​ ឆ្នាំ២០១៧​។

ការសម្រេចដាក់ពាក្យប្តឹងលោក សម រង្ស៊ី នៅពេលនេះធ្វើឡើង បន្ទាប់ពីលោក សម រង្ស៊ី បានចោទប្រកាន់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសូកប៉ាន់លុយ ១លានដុល្លារដល់កញ្ញា ធី សុវណ្ណថា ដើម្បីឱ្យនាងធ្វើបាតុកម្មប្រឆាំងនឹងគណបក្សសង្រ្គោះជាតិ៕