សូមប្រយ័ត្ន! ស្ដ្រីមានផ្ទៃពោះ កុមារតូច និងទារក កុំប្រើប្រាស់ទឹកដោះគោម្សៅ ៣ប្រភេទ ដែលមានឆ្លងមេរោគ សាលម៉ូណែល ពេលនេះក្រសួងសុខាភិបាល កំពុងធ្វើការប្រមូលត្រលប់មកវិញ
20-12-2017 17:14
(ភ្នំពេញ)៖ តាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២១០៧នេះ បានឲ្យដឹងថា ទឹកដោះគោម្សៅ ៣ប្រភេទ ដែលនឹងបង្កឲ្យមានគ្រោះថ្នាក់ ដល់សុខភាពអ្នកប្រើប្រាស់ ពិសេសសម្រាប់ ទារក កុមារតូចៗ ស្ដ្រីមានផ្ទៃពោះ និងស្រ្ដីកំពុងបំបៅដោះកូន ដែលក្នុងទឹកដោះគោនោះ មានឆ្លងមេរោគ សាលម៉ូណែល ដែលពេលនេះ ក្រសួងសុខាភិបាល កំពុងធ្វើការប្រមូលត្រលប់ពីទីផ្សារមកវិញ។
ព័ត៌មានលម្អិត មាននៅក្នុងសេចក្ដីប្រកាសដូចខាងក្រោម៖