(ភ្នំពេញ)៖ របាយការណ៍របស់ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានបញ្ជាក់ឲ្យដឹងថា រយៈពេលពេល១១ខែ ឆ្នាំ២០១៧ ចំណូលពីវិស័យជលផល មានប្រមាណ៦៦ម៉ឺនដុល្លារអាមេរិក។

តាមរបាយការណ៍របស់ រដ្ឋមន្ត្រីក្រសួងកសិកម្ម បានបញ្ជាក់ឲ្យដឹងទៀតថា រយៈពេល១១ខែ ឆ្នាំ២០១៧ ដែលគិតចាប់ពីខែមករា ដល់ខែវិច្ឆិកា ចំណូលពីវិស័យជលផល មានចំនួន ២,៦៦៦,១១១,៣១៩រៀល (ប្រមាណ៦៦ម៉ឺនដុល្លារអាមេរិក) បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៦ កើនឡើងចំនួន ៦៥៦,៣០៧,១៨០រៀល។

របាយការណ៍បានបន្តថា ការនាំចេញផលនេសាទស្រស់ អនុវត្តបានចំនួន ៨,៨២០តោន បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៦ កើនឡើងចំនួន ៦២០តោន។ ចំណែកផលនេសាទកែច្នៃ អនុវត្តបានចំនួន ៤,៧៦០តោន កើនឡើងចំនួន ១៦០តោន។

របាយការណ៍ដដែលបានបន្តទៀតថា សម្រាប់១១ខែ ឆ្នាំ២០១៧ សំណុំរឿងបទល្មើសជលផលមានចំនួន ៣៤៨ករណី ក្នុងនោះបទល្មើសទឹកសាបមានចំនួន ៣១៣ករណី និងសមុទ្រមានចំនួន ៣៥ករណី។ ក្នុងនោះមន្ត្រីក្រសួងកសិកម្មបានចុះរុះរើ និងបំផ្លាញចោលវត្ថុតាងបទល្មើសជលផលរួមមាន៖ របាំងស្បៃមុង និងសាច់អួនប្រវែង ១០២,៣៣១ម៉ែត្រ លូស្បៃមុង និងសាច់អួនចំនួន ១,៨៧៧មាត់ បង្គោល-ចម្រឹងចំនួន ៣៦,៦៨២ដើម របាំងព្រួលឬស្សីប្រវែង ២០៣ម៉េត្រ ឧបករណ៍ឆក់ត្រីចំនួន ១៨គ្រឿង។

លែងត្រីចម្រុះចូលក្នុងបឹងធម្មជាតិចំនួន ៥,០៤៥គីឡូ និងពិន័យអន្តរការណ៍ចំនួន ៧០ករណី ស្មើនឹងទឹកប្រាក់ចំនួន ២០១,៧៥០,០០០រៀល (ប្រមាណ៥ម៉ឺនដុល្លារអាមេរិក៕

សូមអានរបាយការណ៍ របស់រដ្ឋមន្ត្រីក្រសួងកសិកម្មទាំងស្រុង៖