(កោះកុង)៖ លោក ឌិត ទីណា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានជំរុញឲ្យមន្ត្រីត្រួតពិនិត្យស្ថានីយប្រេងឥន្ធនៈ និងស្ថានីយឧស្ម័នឥន្ធនៈ ឲ្យមានស្តង់ដារខ្ពស់ ដើម្បីសុវត្ថិភាពដល់ប្រជាពលរដ្ឋ និងបានអំពាវនាវដល់អាជីវករមកសុំច្បាប់បង្កើតស្ថានីយបន្ត ខណៈស្ថានីយហ្គារាសសាំង ប្រេងឥន្ទនៈ និងឧស្ម័ន កំពុងកើនឡើងជាលំដាប់។

លោករដ្ឋលេខាធិការជំរុញបែបនេះ ត្រូវបានលើកឡើងក្នុងសិក្ខាសាលាស្តីពីការផ្សព្វផ្សាយសារាចរ ស្តីពីសុវត្តិភាពសម្រាប់ការរៀបចំស្ថានីយប្រេងឥន្ធនៈ ស្ថានីយឧស្ម័នឥន្ធនៈ និងស្ថានីយរួមប្រេង និងឧស្ម័នឥន្ធនៈ និងប្រកាសស្តីពីនីតិវិធី នៃការគ្រប់គ្រងបច្ចេកទេសសុវត្ថិភាពស្ថានីយប្រេងឥន្ធនៈ ស្ថានីយឧស្ម័នឥន្ធនៈ និងស្ថានីយរួមប្រេង និងឧស្ម័នឥន្ធនៈ នៅមន្ទីររ៉ែ និងថាមពលខេត្តកោះកុង នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ ដោយមានការចូលរួមពីលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង លោក ពេជ្រ ស៊ីយ៉ុន ប្រធានមន្ទីររ៉ែ និងថាមពល អភិបាលស្រុក មន្រ្តីរាជការគ្រប់បណ្តាអង្គភាព និងអាជីវករម្ចាស់ហ្គារាសសាំងផងដែរ។

លោកស្រី មិថុនា ភូថង បានថ្លែងថា សិក្ខាសាលានេះ សម្រាប់ឲ្យម្ចាស់ស្ថានីយយល់ដឹងកានតែខ្ពស់​ ពីបញ្ហាសុវត្ថិភាពដល់ស្ថានីយប្រេងឥន្ធនៈ និងស្ថានីយឧស្ម័នឥន្ធនៈ និងយកការបង្ហាយរបស់នាយកដ្ឋានបច្ចេកវិទ្យាប្រេង ទៅអនុវត្តដើម្បីសុវត្ថិភាព។​​ លោករដ្ឋលេខាធិការជំរុញបែបនេះ ត្រូវបានលើកឡើងក្នុងសិក្ខាសាលាស្តីពីការផ្សព្វផ្សាយសារាចរ ស្តីពីសុវត្តិភាពសម្រាប់ការរៀបចំស្ថានីយប្រេងឥន្ធនៈ ស្ថានីយឧស្ម័នឥន្ធនៈ និងស្ថានីយរួមប្រេង និងឧស្ម័នឥន្ធនៈ និងប្រកាសស្តីពីនីតិវិធី នៃការគ្រប់គ្រងបច្ចេកទេសសុវត្ថិភាពស្ថានីយប្រេងឥន្ធនៈ ស្ថានីយឧស្ម័នឥន្ធនៈ និងស្ថានីយរួមប្រេង និងឧស្ម័នឥន្ធនៈ នៅមន្ទីររ៉ែ និងថាមពលខេត្តកោះកុង នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ ដោយមានការចូលរួមពីលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង លោក ពេជ្រ ស៊ីយ៉ុន ប្រធានមន្ទីររ៉ែ និងថាមពល អភិបាលស្រុក មន្រ្តីរាជការគ្រប់បណ្តាអង្គភាព និងអាជីវករម្ចាស់ហ្គារាសសាំងផងដែរ។

លោក ឌិត ទីណា បានថ្លែងថា មន្ត្រីរ៉ែ និងថាមពល រួមនិងស្ថាប័នពាក់ព័ន្ធ ត្រូវធ្វើការត្រួតពិនិត្យទីតាំងស្ថានីយប្រេងឥន្ធនៈ និងស្ថានីយឧស្ម័នឥន្ធនៈ ត្រូវឲ្យមានលក្ខណៈអំណោយផលល្អ សម្រាប់រថយន្តស៊ឺទែនដឹងឧស្ម័ន ឬប្រេងឥន្ធនៈ ចេញចូលស្របតាមបទប្បញ្ញត្តិជាធរមាន ហើយទីតាំងស្ថានីយនីមួយៗ ការចាក់ឧស្ម័នត្រូវធ្វើជាប់នឹងដីតែប៉ុណ្ណោះ ហើយត្រូវរៀបចំបណ្តាញអគ្គិសនីឲ្យនៅឆ្ងាយពីស្ថានីយ ហើយទីតាំងស្ថានីយប្រេង ឬឧស្ម័នត្រូវមានទំហំដីអប្បបរមា ៣៧៥ម៉ែត្រក្រឡា ដែលមានក្បាលដីអប្បបរមា ២៥ម៉ែត្រ និងជម្រៅដីអប្បបរមា ១៥ម៉ែត្រ សម្រាប់ទូចាក់ឧស្ម័នឥន្ធនៈ ពោងឧស្ម័ន ចំណតរថយន្តស៊ឺទែនផ្ទេរឧស្ម័នឥន្ធនៈ អគារការិយាល័យ ឬអគារសេវាកម្ម ផ្លូវរថយន្តគេចចូល អាងស្តុបទឹក ជាពិសេសផ្លូវរថយន្តសម្រាបពន្លត់អគ្គីភ័យ។ ចំណុចខាងលើនេះ មន្រ្តីទាំងអស់ត្រូវធ្វើការត្រួតពិនិត្យឲ្យបានល្អិតល្អន់ ដើម្បីសុវត្តិភាពប្រជាពលរដ្ឋ និងធ្វើការពន្យល់ពួកគាត់ ដែលមានលំនៅដ្ឋាននៅក្បែស្ថានីយប្រេង ឬឧស្ម័នឲ្យគាត់យល់ឲ្យច្បាស់ ជៀសវាងការភ័យខ្លាចរបស់ពួកគាត់។

លោកបានណែនាំឲ្យមន្រ្តីទាំងអស់ចូលរួមសហការគ្នា ដើម្បីលើកស្ទួយផ្នែកវិស័យប្រេងឥន្ធនៈ និងឧស្ម័ននេះ ក្នុងការដែលអាជីវករសុំច្បាប់បង្កើតស្ថានីយបន្ត មិនត្រូវយឺតយាវឡើយ៕