(ភ្នំពេញ)៖ ថ្លែងក្នុងពិធីអបអរសាទរខួប៥ឆ្នាំ «អនុសញ្ញាស្តីពីសិទ្ធិជនពិការ» នៅមជ្ឈមណ្ឌលព័ន្ទកិច្ចឯកភាពគ្រឹស្ទបរិស័ទភ្នំពេញ លោក ងិន សៅរ័ត្ន នាយកប្រតិបត្តិអង្គការជនពិការកម្ពុជា នៅថ្ងៃទី២០ ខែធ្នូឆ្នាំ២០១៧នេះ បានលើកឡើកថា ក្នុងរយៈពេលឆ្នាំ៥ នៃអនុសញ្ញាស្តីពីសិទ្ធិជនពិការ ប្រទេសកម្ពុជាបានអនុត្តការផ្តល់សិទ្ធិដល់បងប្អូនជនពិការប្រមាណ៨៥ភាគរយ នៃការអនុវត្តសិទ្ធិ លើជនពិការបានល្អប្រសើរ។
លោក ងិន សៅរ័ត្ន បានបន្តថា បន្ទាប់ពីមានអនុសញ្ញានៃជនពិការ និងរបស់ជនពិការ ដោយស្ថិតក្រោមការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្តល់ឱកាសការងារដល់បងប្អូនជនពិការប្រមាណជាង៣ពាន់នាក់ ដោយបានបង្កើតរបៀបរបបនយោបាយពិការភាព សម្រាប់ជនពិការរហូតដល់៦ខេត្ត ដែលផ្នែកមួយជួយសម្រួលការលំបាកនានា ដល់បងប្អូនជនពិការ ស្ទើរទូទាំងប្រទេសផងដែរ។
លោក ងិន សៅរ័ត្ន បានបញ្ជាក់ថា នៅពេលនេះបងប្អូនជនពិការបានសិទ្ធិគ្រប់គ្រាន់ ដូច្នេះជាឱកាសមួយដល់បងប្អូនជនពិការណាមានចំណេះជំនាញ ច្បាស់លាស់ជាឱកាសសម្រាប់ស្វែងរកការងារ ធ្វើដូចមនុស្សមានកាយសម្បទាគ្រប់គ្រាន់ផងដែរ។
ដើម្បីធ្វើការផ្សព្វផ្សាយការយល់ដឹងដល់ក្រសួងស្ថាប័នពាក់ព័ន្ធ អង្គការសង្គមស៊ីវិល វិស័យឯកជន និងសាធារណជនទូទៅ អំពីច្បាប់ អនុសញ្ញា អនុក្រឹត្យ ប្រកាសនានាទាក់ទង នឹងពិការភាព លើកឡើងពីវឌ្ឍនភាពនៃចលនាពិការភាព ជំរុញការអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាព និងការដាក់បញ្ចូលពិការភាពទៅក្នុង ផែនការអភិវឌ្ឍនានា៕