(ភ្នំពេញ)៖ អគ្គិភ័យបាននិងកំពុងឆេះផ្ទះប្រជាពលរដ្ឋ នៅក្បែរមណ្ឌលសុខភាពកំបូល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ នៅវេលាម៉ោងប្រមាណ១០៖៣០នាទី ព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧នេះ។ នៅពេលនេះកម្លាំងសមត្ថកិច្ចបាន​ និងកំពុងជួយអន្តរាគមន៍បាញ់ពន្លត់។

សម្រាប់ប្រតិបត្តិការបាញ់ពន្លត់គ្រោះអគ្គិភ័យខាងលើនេះ​ ក្រៅពីរថយន្តមកពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏មានរថយន្តមកពីកងពលតូចថ្មើជើងលេខ៧០ចំនួន៤គ្រឿង និងកងទ័ពឆត្រយោង៩១១ចំនួន២គ្រឿងផងដែរ៕