របាយការណ៍ក្រសួងកសិកម្ម៖ គិតត្រឹមដំណាច់ខែវិច្ឆិកា ការប្រមូលផលស្រូវរដូវឆ្នាំនេះ សម្រេចបានជាង១លានហិកតា ទទួលបានទិន្នផលជាង៤លានតោន!
19-12-2017 18:10
(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញរបាយការណ៍ ស្តីពីសភាពការណ៍កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំខែវិច្ឆិកា ឆ្នាំ២០១៧ និងទិសដៅអនុវត្តបន្ត ដោយក្នុងរបាយការណ៍បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ការប្រមូលផលស្រូវរដូវវស្សាឆ្នាំនេះ សម្រេចបានចំនួន ១,២៧៥,៤៣០ហិកតា លើផ្ទៃដីអនុវត្តនសរុប ២,៦៥៧,២៦៨ហិកតា ដោយទទួលបានបរិមាណសរុប ៤,០៧២,៤០៨តោនលើសឆ្នាំមុនចំនួន ៥២៦,២៨៩តោន។
របាយការណ៍បញ្ជាក់ថា នៅរយៈពេល១១ ខែឆ្នាំ២០១៧ កម្ពុជាបាននាំចេញអង្ករបានចំនួនជាង៥៦ម៉ឺនតោន កើនឡើងចំនួន១៧ភាគរយ ដោយបាននាំចេញទៅកាន់ទិសដៅចំនួន៦៣ប្រទេស៕
សូមអានរបាយការណ៍ផ្លូវការ របស់ក្រសួងកសិកម្មខាងក្រោម៖