(កំពង់ធំ)៖ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧នេះ សាខាកាំកុងត្រូលខេត្តកំពង់ធំ បានប្រមូលទំនិញខូចគុណភាពទូទាំងខេត្ត ចំនួន២០មុខ មានទម្ងន់២៣០០គីឡូក្រាម យកមកដុតកម្ទេចចោល នៅទីលានដុតសំរាម ស្ថិតនៅចំណុចភូមិវល្លិយាវ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ប្រតិបត្តិការដុតកម្ទេចចោលទំនិញខូចគុណភាពនេះដឹកនាំដោយលោក លៀង សុភា ប្រធានសាខាកាំកុងត្រូល លោក សាំង សេងឃី អនុប្រធានសាខាកាំកុងត្រូល, លោក នួន ធឿន អនុប្រធានសាខាកាំកុងត្រូល, លោក ស៊ាន តារា អនុប្រធានសាខាកាំកុងត្រូល និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ៕