(កោះកុង)៖ លោក មីន រស្មី ស្នងការរងទទួលផែនប្រឆាំងបទល្មើស បានដឹកនាំកម្លាំងការចុះធ្វើតេស្តត្រួតពិនិត្យរកសារធាតុញៀន លើបុគ្គលិកដឹកជញ្ជូន ដែលធ្វើចរាចរណ៍លើដងផ្លូវជាតិលេខ៤៨ នាពេលយប់នេះ គឺសំដៅធានាបំបាត់ឲ្យអស់នូវអ្នកបើកបរក្រោមឥទ្ធិពល នៃគ្រឿងញៀនខុសច្បាប់ នឹងដើម្បីសុវត្តិអ្នកបើកបរនឹងអ្នកធ្វើដំណើរថ្មើរតាមដងផ្លូវផងដែរ យុទ្ធនាការនេះធ្វើឡើងនាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧។
លោក មីន រស្មី បានថ្លែងថា ដើម្បីកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍ដែលបង្កដោយកត្តាមនុស្ស និងគាំទ្រដល់យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី២ និងអនុវត្តតាមបទបញ្ជា លោកឧត្តមសេនីយ៍ទោ សំឃិត វៀន ស្នងការនគរបាលខេត្ត និងមានការគាំទ្រ ពីលោកស្រីអភិបាលខេត្តកោះកុង កម្លាំងនគរបាលជំនាញប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងចរាចរ ចុះត្រួតពិនិត្យរកមុខសញ្ញាអ្នកប្រើប្រាស់គ្រឿង ជួញដូរគ្រឿងញៀន ដើម្បីការពារសន្តិក្នុងសង្គម និងរបៀបរយសាធារណៈ។
លោក មីន រស្មី បានបន្តថា ការចុះធ្វើតេស្តត្រួតពិនិត្យរកសារធាតុញៀនលើបុគ្គលិកដឹកជញ្ជូនដែលធ្វើចរាចរណ៍លើដងផ្លូវជាតិលេខ៤៨ នាពេលយប់នេះ គឺសំដៅធានាបំបាត់ឲ្យអស់នូវអ្នកបើកបរក្រោមឥទ្ធិពល នៃគ្រឿងញៀនខុសច្បាប់នឹងដើម្បីសុវត្តិអ្នកបើកបរនឹងអ្នកធ្វើដំណើរថ្មើរ ជើងផងដែរ។
លោក មីន រស្មី ក៏អំពាវនាវដល់បងប្អូនតៃកុងឡានទាំងអស់ត្រូវចូលរួមសហការទាំងអស់គ្នាដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ក៏ដូចលុបបំបាត់ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ផងដែរ។ ប្រសិនលោកអ្នកដឹង ឬឃើញហេតុការណ៍ណាមួយដែលពាក់ព័ន្ធ និងគ្រឿងញៀនខុសច្បាប់ សូមជួយធ្វើសេចក្តីរាយការណ៍ជូនមកលោកផ្ទាល់តាមទូរស័ព្ទលេខ 097 244 99 99៕