Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

​កម្លាំងនគរបាលអន្ដោប្រវេសន៍ បន្ដឃាត់ខ្លួនជនជាតិវៀតណាម៧នាក់ ដែលចូលមកធ្វើការ និងស្នាក់នៅដោយខុសច្បាប់

19-12-2017 12:55

(ភ្នំពេញ)៖ ​ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅព្រឹក​ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧នេះ​ សហការជាមួយកម្លាំង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងសមត្ថកិច្ចមូលដ្ឋាន បានចុះត្រួតពិនិត្យគោលដៅ​ តាមផ្ទះក្នុងភូមិតាងូវកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ ដើម្បីស្វែងរកជនបរទេស ជាពិសេសជនជាតិវៀតណាម ដែលលួចស្នាក់នៅ និងធ្វើការខុសច្បាប់។

លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា ប្រតិបត្តិការនេះ ត្រូវបានធ្វើឡើងដោយ​ មានការសម្របសម្រួលពី លោក សៀង សុខ ព្រះរាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ជាលទ្ធផលនៃប្រតិបត្តិការនេះ ត្រូវបានលោកឧត្តមសេនីយប្រធាននាយកដ្ឋាន បញ្ជាក់ថា ​បានពិនិត្យឃើញមានជនជាតិវៀតណាមចំនួន​៧នាក់ ស្រី​២​នាក់ បានលួចចូលមកស្នាក់នៅ និងប្រមុខរបរដោយខុសច្បាប់។ ក្រោយឃាត់ខ្លួនជនជាតិវៀតណាមទាំងអស់នោះ ត្រូវបានបញ្ជូនទៅ​អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារតាមនីតិវិធី៕