(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក សៀង សេង អាយុ៤៣ឆ្នាំ មានទីលំនៅនៅសង្កាត់បឹកកក់១ ខណ្ឌទួលគោក បានបាត់ប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលវត្ថុ (ប្លង់ដី)មួយកន្លែង ដែលមានទីតាំងនៅ ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដូច្នោះបើបងប្អូនណា ប្រទះឃើញសូមអញ្ជើញមកប្រគល់ជូនឲ្យ ឧត្តមសេនីយ៍ឯក សៀង សេង វិញ លោកនឹងជូនសោគុណ។
ប្រសិនបងប្អូនណា ប្រទះឃើញ សូមមេត្តាយកមកប្រគល់ជូនឧត្តមសេនីយ៍ឯក សៀង សេង វិញ តាមលេខទូរស័ព្ទ០៧៧ ៣៤៧៧៧៧។
ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯក សៀង សេង បានអះអាងថា ប្រសិនបើអ្នកណាម្នាក់ដែលយកប័ណ្ណសំគាល់សិទ្ធិ កាន់កាប់អចលវត្ថុនេះ ទៅអះអាងថាជារបស់ខ្លួននោះ គឺជារឿងមិនពិតឡើយ លោកសូមធានាអះអាងចំពោះមុខច្បាប់៕